ព័ត៌មានជាតិ
ប្រតិបត្តិការផែស្វយ័តភ្នំពេញកើនឡើងតិចក្នុងឆមាសទី១ឆ្នាំនេះ
កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍អំពីកំណើននៃប្រតិបត្តិការនៃទំនិញ និងអ្នកដំណើរឆ្លងកាត់ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មានកំណើនតិចបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ផ្ញើរទៅ CSX កាលពីសប្តាហ៍មុន PPAP បានរាយកណ៍អំពី បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ផែក្នុងឆមាសទី១ឆ្នាំនេះមានចំនួន ៤៥៨ ៥៩៥ តោនថយចុះ០,៩៩% ខណៈបរិមាណកុងតឺនរ័ឆ្លងកាត់មានចំនួន ៥២ ០៨៧ ធីអ៊ីយូ កើនឡើងជិត១៧%; បរិមាណនាវាសរុបមានចំនួន ២៩៥គ្រឿងថយចុះ ៧៤,៦១%; បរិមាននាវាដឹកអ្នកដំណើរចូលមានចំនួន ៩គ្រឿង កើនជិត៨០% និងចំនួនអ្នកដំណើរឆ្លងកាត់សរុបចំនួន ៣៩១នាក់ កើនជិត៣០៧%។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) បានប្រាប់កម្ពុជាថ្មីកន្លងមកនេះថា ចាប់តាំងពីមានការផ្ទុះរាលដាលជំងឺកូវីដ ១៩ ថមថយ និងទោះបីជាការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ ការដឹកជញ្ជូនលើគ្រប់មធ្យោបាយមានសភាពដូចមុនបន្តិច ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ល្អប្រសើរ។ ការរក្សាបាននូវភាពវិជ្ជមានទោះក្នុងកម្រិតទាប ក៏ជារឿងល្អផងដែរនៅក្នុងដំណាក់កាលនេះ។

ជាមួយគ្នានេះដែរ របាយការណ៍មិនបានធ្វើសវនកម្ម ដែល PPAP ផ្ញើទៅផ្សារមូលបត្រកម្ពុជាកាលពីខែមុនឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ ២០២៥ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបបានជាង១៧,៥២លានដុល្លារ កើន ២២ ភាគរយធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ដែលមានទឹក្រាក់១៤,៤លានដុល្លារ។
របាយការណ៍ឱ្យដឹងទៀតថា ជាមួយនឹងកំណើនដ៏ខ្ពស់នេះ គឺបានមកពីការរួមចំណែកយ៉ាងច្រើនពីចំណូលពីប្រតិបត្តិការផែ (Port Operation) ដែលមានចំនួន១៤,៣៦លានដុល្លារ កើនឡើង ២៣ភាគរយពីចំនួន ១១,៦៨ លានដុល្លារ កាលពីរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។ ចំណូលពីអាជ្ញាធរផែ (Port Authority) មានចំនួនជាង ២,៥៨ លានដុល្លារ កើនឡើង២៣ភាគរយ ពីចំនួនជាង ២ លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗ (Other Services) មានចំនួន ៥៧៤ ៣៤៨ ដុល្លារ ថយ ១០ ភាគរយ ពីចំនួន ៦៣៧ ៣៦៨ ដុល្លារ ។

កាលពីឆ្នាំ២០២៤កន្លងទៅនេះ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានសរុបជាង៤១លានដុល្លារ កើនឡើងជាង ២០%ធៀបនឹងឆ្នាំ២០២៣ដែលមានចំណូលសរុបជាង ៣៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ចំណូលមិនទាន់ធ្វើសវនកម្មរបស់ខ្លួន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


