ព័ត៌មានជាតិ
សេដ្ឋីកសិកម្មនៅស្រុកស្ទឹងត្រង់ គ្រោងបង្កើតរោងចក្រផលិតស្រោមដៃថែមទៀត បង្កើតការងាររាប់រយកន្លែង
ក្រៅពីរោងចក្រផលិតជីសរីរាង្គ រោងចក្រផលិតកេសក្រដាស រោងចក្រកែច្នៃជ័រកៅស៊ូជាដើម ដែលកំពុងដំណើរការបង្កើតការងារដល់ពលរដ្ឋរាប់ពាន់កន្លែង សេដ្ឋីកសិកម្មនៅស្រុកស្ទឹងត្រង់ អ្នកឧកញ៉ា ហេង ឡុង គ្រោងនឹងបង្កើតរោងចក្រផលិតស្រោមដៃថែមទៀត ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីបង្កើនតម្លៃសេដ្ឋកិច្ចក៏ដូចជាបង្កើតការងារបន្ថែមដល់ពលរដ្ឋក្នុងមូលដ្ឋាន។
អ្នកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូបឹងកេតនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម បានថ្លែងថា បច្ចុប្បន្នក្រុមហ៊ុនមានកម្មករប្រមាណ ៦ ពាន់ នាក់កំពុងបម្រើការងារនៅតាមខ្សែសង្វាក់រោងចក្រ និងនៅតាមចម្ការចេកនិងទុរេនរាប់ពាន់ហិកតា។

ដោយសារមើលឃើញសក្ដានុពលនៃផលកសិកម្មក្នុងស្រុក ក្រុមហ៊ុនគ្រោងបង្កើតរោងចក្រផលិតស្រោមដៃថែមទៀត ដែលអាចបង្កើតការងាររាប់រយកន្លែងដល់ពលរដ្ឋក្នុងស្រុក។
អ្នកឧកញ៉ា ហេង ឡុង បានបញ្ជាក់ថា ស្រុកស្ទឹងត្រង់ជាមូលដ្ឋានរបស់ក្រុមហ៊ុន ដែលកំពុងវិនិយោគដាំដុះដំណាំកសិកឧស្សាហកម្មលើផ្ទៃដីរាប់ពាន់ហិកតា។ ជាគោលដៅគឺក្រុមហ៊ុនចង់បង្កើតការងារឲ្យបានច្រើនសម្រាប់ពលរដ្ឋក្នុងតំបន់ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។


នៅលើផ្ទៃដីវិនិយោគប្រមាណ ៧ ពាន់ហិកតា ក្រៅពីដាំដុះដំណាំកសិកម្ម ក្រុមហ៊ុន ឡុង ស្រេង ក៏បានវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ រោងចក្រផលិតកេសក្រដាស និងថង់ផ្លាស្ទិកគ្រប់ប្រភេទ រោងចក្រផលិតជីសរីរាង្គ រោងចក្រវេចខ្ចប់ចេក រួមទាំងមន្ទីរពិសោធន៍ដំណាំកសិកម្ម។

លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានថ្លែងថា ស្រុកស្ទឹងត្រង់ជាស្រុកសក្ដានុពលកសិកម្មដ៏ធំមួយ ដែលកំពុងទទួលបានការវិនិយោគលើការដាំដុះដំណាំកសិឧស្សាហកម្មលើផ្ទៃដីរាប់ពាន់ហិកតា។
លោកថា បច្ចុប្បន្នក្រៅពីក្រុមហ៊ុន ឡុង ស្រេង ដែលកំពុងវិនិយោគលើការដាំដុះដំណាំកសិកម្មមានដូចជាកៅស៊ូ ចេក ទុរេន ស្វាយចន្ទី ក៏មានក្រុមហ៊ុនតូចធំជាច្រើនទៀតដែលកំពុងធ្វើអាជីវកម្មបង្កើតការងារដល់ពលរដ្ឋក្នុងស្រុក។
លោកមើលឃើញវត្តមានរបស់ក្រុមហ៊ុន ឡុង ស្រេង បានជួយអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន តាមរយៈការបង្កើតការងារសម្រាប់ពលរដ្ឋក្នុងស្រុក ដោយមិនចាំបាច់ចំណាកស្រុកទៅធ្វើការឆ្ងាយពីផ្ទះ។
បន្ថែមពីនេះ បើតាមលោកអភិបាលស្រុក ក្រុមហ៊ុនវិនិយោគកសិកម្មដ៏ធំ ក៏បានប្រកាសកំពុងត្រូវការកម្មកររាប់ពាន់នាក់ទៀត ដើម្បីបម្រើការងារនៅក្នុងរោងចក្រ និងនៅតាមចម្ការដាំដុះកសិកម្មរាប់ពាន់ហិកតាក្នុងស្រុកស្ទឹងត្រង់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


