សេដ្ឋកិច្ច
ហាងឆេងមាសធ្លាក់ចុះ នៅដើមសប្ដាហ៍នេះ
តម្លៃហាងឆេងមាសបានធ្លាក់ចុះវិញនៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីបានកើនឡើងបន្តិចកាលពីសប្ដាហ៍មុន ពាក់ព័ន្ធនឹងព័ត៌មាននៃអត្រាការងារនៅសហរដ្ឋអាមេរិក។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា ហាងឆេងមាស បានបើកផ្សារនៅក្នុងតម្លៃ ៤០២០ ដុល្លារ មួយតម្លឹងនៅព្រឹកថ្ងៃច័ន្ទនេះ។ គិតត្រឹមម៉ោង ៩ ព្រឹកនេះ ហាងឆេងមាសកំពុងជួយដូរក្នុងតម្លៃ ៣៩៩៥ ដុល្លារ ក្នុងមួយតម្លឹង ពោលគឺមានការធ្លាក់ចុះ។
លោក ឡុង សំណាង បានឱ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិកបានទៅប្រជុំជាមួយសហភាពអឺរ៉ុបពាក់ព័ន្ធនឹងការបន្ថែមទៅលើការចំណាយថវិកាលើយោធាក្នុងការការពារអឺរ៉ុបទាំងមូល ខណៈសមាជិកអឺរ៉ុបភាគច្រើនបានឯកភាពទៅលើគម្រោងខាងលើ។
លោក ឡុង សំណាង បានបន្ថែមថា៖ «ពាក់ព័ន្ធជាមួយនឹងពន្ធរបស់អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើប្រទេសដែលបានចរចាជាមួយអាមេរិក ដែលសម្ពាធពន្ធបានធ្លាក់ចុះ ហ្នឹងគឺល្អប្រសើរហើយ ប៉ុន្តែប្រទេសមួយចំនួន ដែលមិនទាន់បានចរចា ឬក៏ព្រមព្រៀងធ្វើកិច្ចសន្យាជាមួយអាមេរិកទេ ពន្ធរបស់ពួកគាត់ នឹងចូលជាធរមាននៅថ្ងៃទី ០១ ខែសីហា ដូចកាលពីខែមេសា ដែលបានប្រកាស»។

បើតាមលោក ឡុង សំណាង ព័ត៌មានទាំងពីរខាងលើ ធ្វើឱ្យសេដ្ឋកិច្ចអាមេរិកមានភាពល្អប្រសើរ នៅពេលដែលមានការឯកភាពពីសហភាពអឺរ៉ុប និងការបន្ធូរបន្ថយពន្ធនៅក្នុងពាណិជ្ជកម្មអន្តរជាតិជាមួយអាមេរិក ខណៈសន្ទុះលុយដុល្លារអាមេរិកបានកើនឡើងនៅថ្ងៃនេះ បានធ្វើឱ្យហាងឆេងមាសធ្លាក់ចុះ។
នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ តម្លៃហាងឆេងមាសបានបើកផ្សារនៅក្នុងតម្លៃ ៤០២០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងលក់មាសក្នុងស្រុកនៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០១ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


