ព័ត៌មានជាតិ
រដ្ឋ និងឯកជន សហការរួមគ្នា ដើម្បីធ្វើឱ្យប្រសើរឡើងវិស័យភស្តុភារកម្ម
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសមាគមភស្តុភារកម្មកម្ពុជា បានចុះអនុស្សរណៈ(MOU) រួមគ្នាមួយ ស្តីពីកិច្ចសហការលើការផ្លាស់ប្តូរព័ត៌មានលើទំនិញនាំចេញ-នាំចូល, ឆ្លងកាត់ និងផ្ទេរមធ្យោបាយដឹកជញ្ជូន សំដៅធ្វើឱ្យប្រសើរឡើងនូវវិស័យភស្តុភារកម្ម ស្របតាមស្ថានភាពនៃសមាហរណកម្មសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក។

ការសម្រេចបាននៃការចុះ MoU នេះធ្វើឡើងកាលពីសប្តាហ៍មុននេះ ដែលនៅក្នុងឱកាសនោះ លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជាអរគុណចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់វិស័យឯកជន ក៏ដូចជាដែលបានធ្វើទំនើបកម្ម និងសាមញ្ញកម្មនីតិវិធីគយជាបន្តបន្ទាប់ និងបានប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានគយ ក្នុងការធ្វើឱ្យប្រសើរឡើងវិស័យឡូជីស្ទិកនៅកម្ពុជាតាមរយៈការលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ សុចរិតភាព និងគុណភាពសេវា។
លោកបានអះអាងថា «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានគយ និងសមាគមភស្ដុភារកម្មកម្ពុជានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការធ្វើកំណែទម្រង់ ភាពជាដៃគូ និងការកសាងប្រព័ន្ធអេកូឡូជីស្ទីកឱ្យកាន់តែមានភាពប្រកួតប្រជែង ស្របតាមស្ថានភាពនៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពាណិជ្ជកម្មពិភពលោក។
ដដែលនោះ លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករវកម្ពុជា បានគូសបញ្ជាក់ថា ការចុះ MOU នាឱកាសនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ពង្រឹងអនុលោមភាពច្បាប់ កែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវវិស័យភស្តុភារកម្ម។

គួរបញ្ជាក់ផងដែរថា កន្លងមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន ឬក្រុមហ៊ុនមួយចំនួន ដូចជា សមាគមអេឡិចត្រូនិចនិងបច្ចេកវិទ្យាកម្ពុជា (CETA), ក្រុមហ៊ុន Chipmong Insee Cement Corporation, ក្រុមហ៊ុន DHL EXPRESS (CAMBODIA) និងជាពិសេសគឺ MOU ជាមួយប្រៃសណីយ៍កម្ពុជាលើកិច្ចសហការផ្លាស់ប្តូរព័ត៌មានកញ្ចប់បញ្ញើប្រៃសណីយ៍ សំដៅផ្ដល់កិច្ចសម្រួលបន្ថែមទៀត ក៏ដូចជាលើកកម្ពស់អនុលោមភាពនៃការបំពេញបែបបទបញ្ចេញទំនិញពីគយ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


