សេដ្ឋកិច្ច
ទំហំឥណទានក្នុងប្រព័ន្ធធនាគារកម្ពុជា កើនឡើងជិត ៣% នៅឆមាសទី១
ទំហំឥណទាននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា សម្រេចបានចំនួន ៦១,៨ ពាន់លានដុល្លារ កើនឡើង ២,៩% គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)។

របាយការណ៍របស់ NBC បង្ហាញថា ប្រាក់បញ្ញើអតិថិជនមានចំនួន ៦១,៥ ពាន់លានដុល្លារ កើនឡើង ១៤,៥% និងដើមទុនមានកំណើន ៥,៣% ស្មើនឹងទឹកប្រាក់ ១០,៣ ពាន់លានដុល្លារ។ ទ្រព្យសកម្មរបស់ធនាគារ និងហិរញ្ញវត្ថុ មានចំនួន ៩៧,១ ពាន់លានដុល្លារ កើនឡើង ៧,៣%។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា៖ «ប្រព័ន្ធធនាគារបន្តរក្សាបានភាពធន់ និងបានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនទ្រព្យសកម្ម ៧,៣% កំណើនឥណទាន ២,៣% និងកំណើប្រាក់បញ្ញើ ១៤,៥%។ កំណើនឥណទានបន្តមានកម្រិតទាបដូចឆ្នាំមុនៗ ខណៈឥណទានមិនដំណើរការបានកើនឡើងបន្តិចដល់ ៨,៣%»។

កម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៩, ធនាគារឯកទេសចំនួន ៨ និងគ្រឹះស្ថានឥណទានជនបទចំនួន ១១២ នៅទូទាំងប្រទេស ដែលមានគណនីប្រាក់បញ្ញើអតិថិជនចំនួន ២៨,២ លានគណនី និងគណនីឥណទាន ៤,៣ លាន៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


