សេដ្ឋកិច្ច
កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៤៤០ មានទឹកប្រាក់ ៦,៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែ
គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤៤០ គម្រោង ដែលមានទំហំទុនវិនិយោគចំនួនប្រមាណ ៦,៧ ពាន់លានដុល្លារ កើនឡើង ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

សេចក្ដីប្រកាសព័ត៌មានរបស់ CDC បញ្ជាក់ថា គ្រាន់តែក្នុងខែកក្កដា ឆ្នាំ ២០២៥ គម្រោងចំនួន ៦៧ ដែលមានទុនជិត ១ ពាន់លានដុល្លារ (៩៤៤) ត្រូវបានអនុម័ត និងអាចបង្កើតការងារបាន ៥៧ ពាន់កន្លែង។
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា គម្រោងទាំងជាង ៤០០ គម្រោង អាចបង្កើតកាងារជាង ៣០ ម៉ឺនកន្លែងដែលភាគច្រើនលើវិស័យឧស្សាហកម្មរោងចក្រប្រមាណ ៩០%។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំពឹងថា កម្ពុជារំពឹងទទួលបានគម្រោងវិនិយោគជាង ៥០០ នៅក្នុងឆ្នាំ ២០២៥ ដែលនឹងអាចបង្កើនការងារជាង ៣០ ម៉ឺនកន្លែង៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


