ព័ត៌មានអន្ដរជាតិ
អាមេរិកគំរាមបង្កើនពន្ធលើឥណ្ឌា ប្រសិនការចរចាត្រាំ-ពូទីន បរាជ័យ
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានព្រមានថា សហរដ្ឋអាមេរិកអាចបង្កើន «ពន្ធបន្ទាប់បន្សំ» លើប្រទេសឥណ្ឌា ដែលជាអតិថិជនប្រេងរបស់រុស្ស៊ី ប្រសិនគ្មានដំណោះស្រាយសន្តិភាពជុំវិញសង្រ្គាមឈ្លានពានលើអ៊ុយក្រែន។

លោកបាននិយាយថាការសម្រេចចិត្តបន្ថែមពន្ធពីលើអត្រា ៥០ ភាគរយ ដែលមានស្រាប់ នឹងអាស្រ័យទៅលើលទ្ធផលនៃកិច្ចប្រជុំរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅរដ្ឋអាឡាស្កា នាថ្ងៃសុក្រនេះ។
លោក Bessent បាននិយាយក្នុងបទសម្ភាសន៍មួយទៅកាន់ទូរទស្សន៍ Bloomberg កាលពីថ្ងៃពុធ ថា៖ «យើងបានដាក់ពន្ធបន្ទាប់បន្សំលើឥណ្ឌាសម្រាប់ការទិញប្រេងពីរុស្ស៊ី។ ហើយខ្ញុំអាចមើលឃើញថា ប្រសិនបើអ្វីៗមិនដំណើរការល្អ នោះទណ្ឌកម្ម ឬពន្ធបន្ទាប់បន្សំអាចនឹងត្រូវបង្កើនឡើង»។ ពន្ធបន្ទាប់បន្សំ សំដៅលើការដាក់ពន្ធលើប្រទេសទី៣ ដែលពាក់ព័ន្ធនឹងប្រទេសដែលរងទណ្ឌកម្ម ពោលគឺរុស្ស៊ីដែលជាអ្នកលក់ប្រេងឱ្យឥណ្ឌាក្នុងបរិបទនេះ។
កាលពីដើមខែនេះ លោក ត្រាំ បានដាក់ពន្ធពិន័យ ២៥ ភាគរយ លើឥណ្ឌា បន្ថែមពីលើពន្ធ ២៥ ភាគរយ ដែលមានស្រាប់ ចំពោះការទិញប្រេង និងអាវុធរបស់រុស្ស៊ី។ ចំណាត់ការបែបនេះ ធ្វើឡើងខណៈសហរដ្ឋអាមេរិកកំពុងព្យាយាមសម្រុះសម្រួលបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន។
កាលពីថ្ងៃពុធផងដែរ លោក ត្រាំ បានព្រមានអំពី «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើរុស្ស៊ី មិនយល់ព្រមចំពោះកិច្ចព្រមព្រៀងសន្តិភាព។
គួរគូសបញ្ជាក់ថា ប្រេងរបស់រុស្ស៊ីរួមចំណែកពី ៣៥-៤០ ភាគរយ នៃការនាំចូលប្រេងសរុបរបស់ប្រទេសឥណ្ឌា ក្នុងឆ្នាំ ២០២៤ ដែលកើនឡើង ៣ ភាគរយ ធៀបនឹងឆ្នាំ ២០២១។ កន្លងមក ឥណ្ឌាតែងតែទទូចថា ការទិញប្រេងថោកៗរបស់រុស្ស៊ី ជួយដោះស្រាយបន្ទុកសន្ដិសុខថាមពលរបស់ប្រជាជនឥណ្ឌាជាង ១,៤ ប៊ីលាននាក់ និងកុំឱ្យប្រេងអន្តរជាតិឡើងថ្លៃ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


