Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាម ​​រុស្ស៊ី​-អ៊ុយ​ក្រែន​​ ក្លាយ​ជា​សង្រ្គាម​​ដ៏​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​ ចាប់​តាំងបញ្ចប់​​សង្រ្គាម​លោក​ទី​២

បានផុស

នៅ

​ការវាយ​ប្រហារ​​ដោយ​មីស៊ីល និង ដ្រូន របស់​រុស្ស៊ី​​​ជា​ប្រចាំ​ ទៅ​​លើ​ទីក្រុង​នានា​​របស់​អ៊ុយ​ក្រែន ​​អំឡុង​ពេល​​ឈ្លានពាន​​ជាង ៤​ឆ្នាំ​មក​នេះ​ បាន​​ក្លាយ​​ជា​ជម្លោះដ៏​​​ខ្លាំងក្លា​​បំផុត​​របស់​អឺរ៉ុប​ ​ចាប់​តាំង​ពី​​សង្គ្រាម​លោក​លើក​ទី​ពីរ​។

ការ​វាយ​​ប្រហារ​នេះ​​កើត​ឡើង​ ​បន្ទាប់​ពី​កងទ័ព​អាកាស​អ៊ុយក្រែន​ បាន​ព្រមាន​ថា មីស៊ីល​បាលីស្ទីក​​កំពុង​តម្រង់​ទៅ​កាន់​រដ្ឋ​ធានីក្នុង​ប្រទេស​អ៊ុយ​ក្រែន​ មុន​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែ​កក្ត​ដា ឆ្នាំ​២០២៦ ។

ការវាយ​ប្រហារ​របស់​រុស្ស៊ីលើ​អ៊ុយក្រែន​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​​កាសែត AFP ​នៅ​​ទីក្រុង​កៀវ​​ បាន​ឮ​សំឡេង​​ផ្ទុះ​ជាង​ដប់​​ដង ហើយ​​​ឃើញ​អ្នក​ស្រុក ​ខ្លះ​មាន​កូន និង​​សត្វ​ចិញ្ចឹម កំពុង​​ប្រញាប់​​ប្រញាល់​​រត់​ទៅ​​ជ្រកកោន​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​​ក្រោម​ដី​។

ការវាយ​ប្រហារទាំងនេះ​បានសម្លាប់មនុស្ស ១០នាក់ និង​របួសយ៉ាង​ហោចណាស់ ៥០នាក់ រួម​ទាំងកុមារក្នុង​មួយ​យប់​។ នេះបើតាមការលើកឡើង​របស់​ប្រធានរដ្ឋបាល​យោធាក្រុង Tymur Tkachenko ។

រដ្ឋ​បាល​​បាន​ថ្កោល​ទោស​ ចំពោះ​ការកំណត់គោលដៅដោយ​ចេតនា​លើជន​ស៊ីវិល និងតំបន់លំ​នៅដ្ឋាន។ យោង​តាមអភិបាល​តំបន់ លោក Mykola Kalashnyk ឱ្យ​ដឹង​ថា ស្រុកចំនួន៥ ក្នុង​តំបន់​​កៀវ​ត្រូវបាន​​វាយប្រហារ។

លោក Kalashnyk និយាយ​ថា៖ « នៅ​ពេលយប់ សត្រូវបាន​បើកការ​វាយប្រហារ​ដ៏ធំមួយម្តងទៀត​លើតំបន់​កៀវ​ ដោយប្រើ​ដ្រូន​វាយប្រហារ មីស៊ីល​ផ្លោង និងមីស៊ីលបញ្ជា។

លោក​​បន្ថែម​​ថា ក្រុម​​អ្នក​សង្គ្រោះ​បន្ទាន់​​កំពុង​ប្រយុទ្ធ​ប្រឆាំង​​នឹង​អគ្គិភ័យ​​នៅ​ឃ្លាំង​និង​ផ្ទះ​មួយ​ខ្នង​​ក្នុង​ស្រុក Bucha ខណៈ​ការ​វាយ​ប្រហារ​​បាន​​បំផ្លាញ​ផ្ទះ​សម្បែង អន្តេវាសិកដ្ឋាន​និស្សិត និង​យានយន្ត​នៅ​​កន្លែង​ផ្សេង​​ទៀត​ក្នុង​តំបន់។

ប៉ុន្មាន​​ម៉ោង​មុន​ពេល​កើត​ហេតុ​ អ្នក​យក​ព័ត៌មាន AFP ម្នាក់​បាន​​ឃើញ​​ការ​​ផ្ទុះ​មួយ​ ​នៅ​កណ្តាល​ទីក្រុងកៀវ​ អំឡុង​ពេល​មាន​​ការ​ជូន​ដំណឹង​​អំពី​ការ​វាយ​ប្រហារ​តាម​​អាកាស បន្ទាប់​មក​ដោយ​​ពពក​ផ្សែង​និង​អណ្តាត​ភ្លើង​។

ការ​ផ្ទុះ​​លើក​ទី​ពីរ​បាន​​ផ្ទុះ​ឡើង​​ប្រហែល ៥០នាទី​ក្រោយ​ ​នៅ​ជិត​កន្លែង​​​​ប៉ះ​ទង្គិច​ដំបូង ដោយ​​បញ្ជូន​កម្ទេចកម្ទី​ឡើង​​លើ​​អាកាស៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម