សេដ្ឋកិច្ច
កសិករនៅខេត្តបាត់ដំបងម្នាក់ ដាំលម៉ើ៧រសជាតិ លក់បាន១គីឡូ ២០ដុល្លារ
ស្របពេលដែលអាកាសធាតុអំណោយផលនាឆ្នាំនេះរួមជាមួយការកើនឡើងនូវតម្រូវការ ជាពិសេសទេសចរណ៍ក្នុងស្រុក កសិករនៅខេត្តបាត់ដំបងម្នាក់ ដាំផ្លែលម៉ើ៧រសជាតិ អាចលក់បាននៅលើទីផ្សារចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយគីឡូក្រាម។

ស្ថិតនៅក្នុងវ័យ ៣៨ឆ្នាំ លោក គី ហាំង ជាម្ចាស់ចម្ការលម៉ើ ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រាប់ កម្ពុជាថ្មី ថា ចម្ការលម៉ើរបស់លោក បច្ចុប្បន្នមានលម៉ើចំនួន៧រសជាតិ ដែលកំពុងទទួលបានការពេញនិយមខ្លាំងពីសំណាក់ភ្ញៀវទេសចរ និងអតិថិជនដែលអញ្ជើញមកដល់ចម្ការផ្ទាល់។ គី ហាំង បន្តថា ដំណាំលម៉ើនេះ លោក និងភរិយា បានចាប់ផ្ដើមដាំវាឡើងមកតាំងពីឆ្នាំ ២០២១មកម្ល៉េះ។

ផ្ដើមចេញពីអ្នកលក់លម៉ើដែលទិញពីចម្ការរបស់គេ លោក គី ហាំង បានសម្រេចក្ដីស្រមៃខ្លួនឯង ដោយប្រែក្លាយដីចម្ការផ្ទាល់ខ្លួនចំនួន ២ហិកតាកន្លះ ដាក់ដាំលម៉ើចំនួនជាង៤០០ដើម រហូតទទួលបានផល និងអាចលក់បានតម្លៃមួយ៉ាងល្អ នៅលើទីផ្សារបច្ចុប្បន្ន។
ម្ចាស់ចម្ការរូបនេះ បានឱ្យដឹងទៀតថា ដំណាំលម៉ើទាំង ៧រសជាតិក្នុងចម្ការរបស់លោក ជាប្រភេទពូជលម៉ើក្រហម ឬអាចហៅបានថា «ពូជប៉ាហ៊ី» និងប្រភេទខ្លះទៀត មានពណ៌លឿង ដែលសុទ្ធសឹងតែជាប្រភេទផ្លែលម៉ើដែលមានរសជាតិផ្អែម និងស្រូយ ងាយស្រួលទទួលទាន។

សម្រាប់ពេលបច្ចុប្បន្ន ចម្ការលម៉ើរបស់លោក គី ហាំង កំពុងបានដាក់ឱ្យភ្ញៀវទេសចរ ចូលរួមទស្សនា និងភ្លក្សរសជាតិ ផ្លែលម៉ើទាំង៧រសជាតិ នៅក្នុងចម្ការផ្ទាល់។ ជាងនេះទៅទៀត ផ្លែលម៉ើនៅក្នុងចម្ការរបស់លោក គី ហាំង ក៏មានការគាំទ្រពីសំណាក់ប្រជាជនខ្មែរតាមរយៈបណ្ដាសង្គម ដោយអតិថិជនខ្លះ ក៏បានកម្មុងទិញលម៉ើស្រស់ៗនេះ តាមរយៈអនឡាញបានមួយចំនួនធំ ផងដែរ។
ចំពោះតម្លៃវិញ លោក គី ហាំង បានឱ្យដឹងដែរថា លម៉ើស្រស់ អាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ១៥ដុល្លារ ទៅ ២០ដុល្លារ ក៏អាស្រ័យទៅលើប្រភេទពូជរបស់វា។




ក្រៅពីដាំផ្លែលម៉ើសម្រាប់ផ្គត់ផ្គង់ផ្លែស្រស់ទៅកាន់ទីផ្សារ លោក គី ហាំង និងភរិយា ក៏មុខរបរមួយទៀតគឺការផ្គត់ផ្គង់កូនលម៉ើសម្រាប់លក់ទៅកាន់អតិថិជន និងកសិករផ្សេងទៀត ដែលមានបំណងចង់សាកល្បងដាំលម៉ើនេះជាលក្ខណៈកម្សាន្តក៏បាន និងសម្រាប់ធ្វើអាជីវកម្ម ក៏បានផងដែរ។
ចម្ការលម៉ើរបស់លោក គី ហាំង ជាចម្ការលម៉ើមួយដែលមានទីតាំងស្ថិតនៅភូមិ កូនភ្នំខាងជើង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បច្ចុប្បន្នចម្ការលម៉ើរបស់កសិករូបនេះ មានដើមលម៉ើចំនួន ៤៥០ដើមក្នុងផ្ទៃដីសរុប ២ហិកតាកន្លះ ដែលជាមធ្យម លម៉ើ១ដើម អាចប្រមូលផលបាន ៨០គីឡូក្រាម៕



អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


