Connect with us

សេដ្ឋកិច្ច

តម្លៃ​ហាង​ឆេង​មាស​ បន្ត​កើន​ឡើង​បំបែក​កំណត់ត្រា​ថ្មី​

បានផុស

នៅ

តម្លៃ​​មាស​បាន​ហក់​ឡើងជា​បន្តបន្ទាប់ចាប់តាំងពីដំណាច់ខែសីហា ឆ្នាំ ២០២៥ រហូតមកដល់ពេលនេះ ដោយ​សារ​​តែ​ព័ត៌​មាន​នៃការ​ត្រៀម​ទម្លាក់​អត្រា​ការប្រាក់​នៅ​សហ​រដ្ឋ​អា​មេរិកនៅ​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២៥ និង​ស្ថា​ន​ភាព​​សង្គ្រាម​ពិភពលោក​​​នៅ​តែ​បន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ត្រឹម​ម៉ោង​ ៩ ព្រឹក​ថ្ងៃ​ទី ០៨ ខែ​កញ្ញា ឆ្នាំ ២០២៥ តម្លៃ​ហាងឆេងមាស​នៅតាម​បណ្ដា​ហាង​នានា ក្នុង​រាជធានី​ភ្នំពេញ ​លក់​ចេញ​ក្នុង​តម្លៃ ៤៣២ ដុល្លារ ក្នុង​មួយ​ជី​។

​លោក ឡុង សំណាង ប្រធានផ្នែក​ប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities មានប្រសាសន៍ថា តម្លៃមាស​នឹងបន្តកើនឡើង​ដល់ជាង ៤៥០០ ដុល្លារ ក្នុងមួយតម្លឹង ដោយ​សារ​តែ​វិនិយោគគិន និងធនាគារធំៗ បាន​ដឹងព័ត៌​មាននៃការដែល​អាមេរិក​ត្រៀមកាត់បន្ថយអត្រាការ​ប្រាក់​នៅ​ថ្ងៃ​ទី ១៧ ខែកញ្ញានេះ ពួក​គាត់​ចាប់ផ្ដើម​ដក​លុយ​ចេញ​ពីការ​សន្សំ​យក​ការប្រាក់ ឬការ​ប្រើលុយ​ដុល្លារ​​យក​​ផល​ចំណេញ យក​ទៅទិញ​លើតម្លៃ​ហាង​ឆេងមាស។

​លោក ឡុង សំណាង បញ្ជាក់ថា៖ «ដោយសារពួកគាត់គិតថា អត្រាការប្រាក់នឹងកាត់បន្ថយ ហើយ​​លុយ​​ដុល្លារត្រូវតែធ្លាក់​ចុះ អញ្ចឹងពួកគាត់ធ្វើសកម្មភាពមុន ឥទ្ធិពលនេះ គឺជាឥទ្ធិពល​អត្រា​ការប្រាក់ ហើយ​ក្នុង​ឆ្នាំ​​នេះ ការកាត់បន្ថយអត្រាការប្រាក់រហូតដល់ ៣ ដង អញ្ចឹង​វា​នៅ​បន្ត​ទៀត»។

​រីឯតម្លៃមាសអន្តរជាតិឯណោះវិញ ក៏មាន​ទំនោរកើនឡើងផងដែរចាប់តាំងពីដំណាច់ខែសីហា ​ឆ្នាំ ២០២៥។ ​ក្នុងវគ្គ​ជួញ​ដូរលើទីផ្សារអាស៊ីនៅព្រឹកថ្ងៃច័ន្ទនេះ តម្លៃមាសជួញដូរដោយ​ផ្ទាល់បាន​កើន​ឡើង​ប្រហែល ៣៥៩១ ក្នុងមួយអោននៅ​លើ​ទីផ្សារ​អន្តរជាតិ ឬស្មើនឹង ៤៣២៦ ដុល្លារ ក្នុងមួយតម្លឹង នៅកម្ពុជា៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម