Connect with us

អត្ថាធិប្បាយ

សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ

បានផុស

នៅ

នៅវេលាម៉ោង៣៖៥០នាទីរសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា​ ឆ្នាំ២០២៤ ក្រោមអាកាសធាតុអួអាប់ កម្ដៅ ដែលជះមកលើរាងកាយពលរដ្ឋ ដែលរស់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហាក់មិនសូវក្ដៅប៉ុន្មានឡើយ   ប៉ុន្តែក្នុងចិត្តរបស់ឧកញ៉ា ស្រី ស៊ីណា បែទៅជាក្ដៅឆួលឆេះទប់កំហឹងមិនបានរហូតឈានដល់ដកកាំភ្លើងខ្លីពីចង្កេះមកបាញ់ស្រោចទៅលើគូរស្នេហ៍មួយយ៉ាងច្រើនគ្រាប់ និងបន្តបាញ់ស្រោចលើជនរងគ្រោះពីរនាក់ឯទៀតជាច្រើនគ្រាប់។ គ្រាប់កាំភ្លើងដែលចេញពីកាណុងកាំភ្លើង បានផ្ដាច់សង្ខារគូរស្នេហ៍មួយគូរឱ្យស្លាប់ក្នុងថ្លុកឈាម បង្កជាភាពសោកសង្រេងតក់ស្លុក អាណោចអាធ័មពីសំណាក់អ្នកដែលបានឃើញហេតុការណ៍ និងរូបភាពដែលគេចែកពីករណីឃាតកម្មមួយនេះនៅក្នុងបណ្ដាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា ជនដៃដល់ឈ្មោះ ស្រី ស៊ីណា មានគោរម្យងារជាឧកញ៉ា ជាថៅកែបុរី និងជាម្ចាស់ផ្សារសុភមង្គល ប្រើ​ប្រាស់កាំភ្លើងខ្លីម៉ាក SIOEGER COUAR 8000​ បាញ់ទៅលើជនរងគ្រោះទី១/ឈ្មោះ ឡុង វិសុង ភេទ ប្រុស អាយុ ២៧ ឆ្នាំ រួចបន្តបាញ់លើជនរងគ្រោះទី២/ឈ្មោះ ឃីម កញ្ចនា  ភេទ ស្រី អាយុ ២៥ ឆ្នាំ ត្រូវជាគូរដណ្ដឹងរបស់ជនរងគ្រោះ ឡុង វិសុង។  ជនដៃដល់ក៏បានបាញ់លើជនរងគ្រោះទី៣/ឈ្មោះ សុខុម ចរណៈ ភេទ ប្រុស អាយុ ២០ ឆ្នាំ បណ្ដាលឱ្យរងរបួសស្រាល និងបាញ់លើជងរងគ្រោះទី៤ឈ្មោះ ហុង រិទ្ធារក្ស័ ភេទ ប្រុស អាយុ ២៤ ឆ្នាំ បណ្ដាលឱ្យរបួសស្រាល ដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

បន្ទាប់ពីប្រើកាំភ្លើងបាញ់ស្រោចទៅលើជនរងគ្រោះឥតសំចៃដៃ និងហាក់គ្មានក្ដីស្រណោះអាណិតអាសូរចំពោះជីវិតអ្នកទាំង៤សូម្បីតែបន្តិចសោះរួចមក ជនដៃ ដល់និងបក្សពួកបានព្យាយាមរត់គេចខ្លួនទៅតាមការផ្លូវដែលពោរពេញដោយកាមេរ៉ាសុវត្ថិភាពរបស់សមត្ថកិច្ច។

ក្រោយកើតហេតុការណ៍នេះ ភ្លាមៗ សម្ថតកិច្ចបានចុះទៅដល់កើតហេតុ បើកការស្រាវជ្រាវដោយឥតបង្អែបង្អង់យូរឡើយ ថែមទាំងប្រញាប់ដៃប្រញាប់ជើងបញ្ជូនជនរងគ្រោះចំនួន៣នាក់ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិតតាមក្បួនវេជ្ជសាស្ត្រ។ ប៉ុន្តែជាអកុសដោយអំណាចនៃគ្រាប់កាំភ្លើងដ៏សាហាវឃោរឃៅ វាត្រូវចំចំណុចសំខាន់នៃដង្ហើមជីវិតទៅហើយ នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ ស្រាប់មជ្ជុរាជក៏ផ្ដាច់សង្ខារជនរងគ្រោះ ឃីម កញ្ចនា ឱ្យលាចាកចោលញាតិមិត្ត ទៅតាមគូរដណ្ដឹងរបស់ខ្លួនដែលអស់ខ្យល់ជីវិតតាំងពីជនដៃដល់បានបាញ់ប្រហារភ្លាមៗម៉្លេះ។

ដូចនឹងពាក្យដែលគេតែងតែនិយាយថា «ឈាមស្រែកស្បែកហៅ» ឬពាក្យមួយឃ្លាទៀតគឺ «កម្មប្រែថាអំពើ ជនណាសាងអំពើអ្វី នឹងទទួលផលនោះ» ថ្វីត្បិតតែជនដៃដល់មានបក្សពួកព្យាយាមជួយរំដោះ និងព្យាយាមរត់គេចខ្លួនជាមួយយានយន្តទំនើងយ៉ាងណាក្ដី ក៏នៅតែរត់មិនរួចពីសំណាញ់បាបកម្ម និងសំណាញ់ច្បាប់ឡើយ។ ពោលនៅម៉ោងប្រមាណ៦ល្ងាច ជនដៃដល់ត្រូវអស់លក្ខណ៍នៅក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចស្នងការដ្ឋានខេត្តកណ្ដាល ក្របួចករបាន។  

ក្នុងពេលសមត្ថកិច្ចសាកសួរចម្លើយ ជនសង្ស័យសារភាពថា​ កាលពី០៣ ថ្ងៃមុន ជនរងគ្រោះមានការឈ្លោះប្រកែកគ្នាជាមួយម្ចាស់ផ្ទះលេខ ២៤ ដែលនៅជាប់គ្នា ជុំវិញរឿងរ៉ាវកាប់ដើមស្វាយ និងដាក់ស្នួលខោអាវ។ លុះដល់ថ្ងៃកើតហេតុជនរងគ្រោះកំពុងនៅជ៉ំគ្នានៅក្នុងផ្ទះនាចំណុចកើតហេតុ ពេលនោះស្រាប់តែលេចមុខជនដៃដល់ ស្រី ស៊ីណា ចូលសួរនាំរឿងឈ្លោះគ្នាជាមួយម្ចាស់ផ្ទះលេខ២៤​កាលពីថ្ងៃមុន។ ក្នុងពេលជជែកសួរ ក៏កើតជាជម្លោះពាក្យសម្ដីបណ្ដាលឱ្យទប់កំហឹងពីការជេរពីសំណាក់ជនរងគ្រោះមិនបាន ជងដៃដល់ក៏ដកកាំភ្លើងខ្លីបាញ់ស្រោចទៅលើក្រុមជនរងគ្រោះបណ្តាលឲ្យស្លាប់ និងរបួសស្រាល។

តាមការឱ្យដឹងពីលោក សំ វិច្ឆិកា អ្នកនាំព​ាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពេញ បានឱ្យដឹងថា ក្រោយកើតហេតុការណ៍នេះ ក្រោមការ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំប្រតិបត្តិការដោយផ្ទាល់ពីសំណាក់លោក ជួន ណារិន្ទ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នោះ សមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ សហការជាមួយសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  និងសហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលស្រុកអង្គស្នួល សមត្ថកិច្ចពាក់ព័ន្ធ ឃាត់ខ្លួនជនសង្ស័យនៅស្រុកអង្គស្នួលដោយជោគជ័យ។

ក្រោយចាប់ខ្លួនជនសង្ស័យ ស៊្រី ស៊ីណា សមត្ថកិច្ចបញ្ជូនជនសង្ស័យនិងវត្ថុតាងពាក់ព័ន្ធបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តនិតីវិធី។

ជុំវិញការស្លាប់របស់គូរស្នេហ៍ដ៏ស្មោះស្ម័គ្រនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានក្តីតក់ស្លុត និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព។ តាមសំណេរលើគណនីហ្វេសប៊ុក​ លោក ហ៊ុន​ ម៉ានី ថាលោកមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ។

លោក ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើសដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។

លោក ក៏ស្នើរឱ្យពលរដ្ឋគ្រប់រូប មានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។ លោក ក៏អំពាវនាវដល់ពលរដ្ឋទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុមរមនា និងសុភមង្គល។

គួរឱ្យដឹងថា ក្រោយចំណាយពេល៣ម៉ោង ដើម្បីបង្ក្រាបសមត្ថកិច្ច បានចាប់ឃាត់ខ្លួន ជនដៃដល់ ស្រី ស៊ីណា រួមជាមួយវត្ថុតាងដូចជា ១/កាំភ្លើងខ្លីម៉ាក SIOEGER COUAR 8000។  ទី២/រថយន្តយន្តម៉ាក ស៊ាំយ៉ុង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BL-9923( មធ្យោបាយជិះគេចខ្លួន)។ ទី៣/ ម៉ូតូម៉ាក HONDA ZOOMER-X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GX-9541។ ទី៤/រថយន្តម៉ាក តូយូតា រៃ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2BO-3654៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទី មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ២៤ នាទី មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៦ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម