កូវីដ-១៩
ទទួលទានអាហារពេលព្រឹកទាំងនេះ ដូចផ្ដល់វីតាមីន C ប្រចាំថ្ងៃដល់រាងកាយ និងពង្រឹងភាពស៊ាំអំឡុងកូវីដ
ការពង្រឹងប្រព័ន្ធភាពស៊ាំ ជារឿងមួយដ៏សំខាន់នាសម័យកូវីដ។ បើទោះបីជាយើងបានវ៉ាក់សាំងរួចក៏ដោយ យើងក៏អាចបង្កើនភាពស៊ាំបាន ដោយរួមបញ្ចូលសារធាតុចិញ្ចឹមចាំបាច់មួយនៅក្នុងរបបអាហារគឺ វីតាមីន C ។

វីតាមីន C ត្រូវបានគេស្គាល់ថា ជាអាស៊ីដ ascorbic វាគឺជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលជួយការពារឆ្អឹងនិងបង្កើតជាលិកា ហើយថែមទាំងដើរតួយ៉ាងសំខាន់ក្នុងការស្រូបយកជាតិដែកពីអាហារដែលយើងទទួលទាន។ ដោយសាររាងកាយយើងខ្វះសមត្ថភាពផលិតវា ដូច្នេះយើងអាចពឹងផ្អែកលើផ្លែឈើនិងបន្លែផ្សេងៗសម្រាប់ផ្ដល់វីតាមីន C ជាប្រចាំ។
១ នំប៉ាវ ទឹកក្រូច និងតៅហ៊ូ

បើនិយាយពីវីតាមីន C គ្មានអ្នកណាដែលមិនលើកឡើងពីផ្លែក្រូចនោះទេ។ ផ្លែឈើនេះផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងសុខភាពបេះដូង។ វារួមផ្សំជាមួយតៅហ៊ូដែលជាប្រភពសំបូរទៅដោយប្រូតេអ៊ីន វីតាមីន ជាតិរ៉ែនិងជាតិសរសៃ បូករួមនឹងនំប៉ាវជាគ្រឿងផ្សំដ៏អស្ចារ្យមួយនៃអាហារពេលព្រឹក។
២ សណ្ដែក Lentil និងផ្កាខាត់ណាខៀវ Broccoli

ផ្កាខាត់ណាខៀវផ្ទុកទៅដោយវីតាមីន C និងជាប់ចំណាត់ថ្នាក់ខ្ពស់នៅក្នុងបញ្ជីអាហារដែលមានសុខភាពល្អ។ សណ្ដែក Lentil មានជីវជាតិគ្រប់គ្រាន់និងជាអាហារពេលព្រឹកដែលមានរសជាតិឈ្ងុយឆ្ងាញ់ថែមទាំងផ្ដល់សុខភាពល្អ។
៣ ស្រ្ទបបឺរីនិងគ្រាប់ Chia Pudding

ផ្លែឈើក្រហមមួយពែងនេះផ្ដល់ឲ្យអ្នកនូវតម្រូវការប្រចាំថ្ងៃ នៃវីតាមីន C ដែលជួយបង្កើនភាពស៊ាំ និងធ្វើការជាអង់ទីអុកស៊ីដង់ដ៏ប្រសើរបំផុត។ លើសពីនេះទៅទៀតវាជួយពង្រឹងដល់កែវភ្នែកនិង retina របស់ភ្នែកប្រយុទ្ធប្រឆាំងនឹងកូលេស្តេរ៉ុល ជួយរក្សាសម្ពាធឈាម។
៤ ម្នាស់ក្រឡុកជាមួយស្លឹក Kale

ម្នាស់ជាប្រភពនៃវីតាមីន C និងបានផ្ដល់ជាតិទឹកខ្ពស់ផងដែរ។ ចំណែកស្លឹក Kale ត្រូវបានគេស្គាល់ថាជាស្លឹកសំបូរទៅដោយវីតាមីន E និង Kដែលទាំងអស់នេះផ្ដល់ឲ្យស្បែករបស់អ្នកមានសុខភាពល្អនិងភ្លឺរលោងជាងវ័យ។ ការលាយបញ្ចូលគ្នានៃគ្រឿងផ្សំវីតាមីន C ពីរមុខនេះសម្រាប់អាហារពេលព្រឹកនឹងជួយឲ្យអ្នកមានថាមពលបានរាប់ម៉ោង។
៥ ស្វាយ ដូង និង Oatmeal

ស្វាយត្រូវបានបំពេញដោយបេតាការ៉ូទីន និងវីតាមីន C ដែលសារធាតុទាំងពីរនេះជួយបង្កើនភាពស៊ាំរបស់អ្នក រួមជាមួយការការពារភ្នែកនិងជំនួយក្នុងការរំលាយអាហារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖food.ndtv
ចុចអាន៖តែ ៥ ប្រភេទ មិនត្រឹមជំនួយសុខភាព ថែមទាំងដុតរំលាយជាតិខ្លាញ់បានខ្ពស់មិនធម្មតា
ចុចអាន៖វីតាមីនចម្រុះអាចមានគ្រោះថ្នាក់ដល់ជីវិត បើសិនប្រើដោយគ្មានការចាំបាច់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


