សុខភាព
វីតាមីនចម្រុះអាចមានគ្រោះថ្នាក់ដល់ជីវិត បើសិនប្រើដោយគ្មានការចាំបាច់
វីតាមីនចម្រុះជាអាហារបំប៉នត្រូវបានប្រើអស់រយៈពេលជាច្រើនទសវត្ស និងមានការគាំទ្រដោយវិទ្យាសាស្ត្រ ដែលអាចជួយការពារអ្នកជំងឺធ្ងន់ធ្ងរបាន។ ប៉ុន្តែការប្រើថ្នាំវីតាមីនចម្រុះប្រចាំថ្ងៃមិនចាំបាច់ អាចមានគ្រោះថ្នាក់ដល់ជីវិត ព្រោះគ្រឿងផ្សំខ្លះអាចនាំឲ្យមានបញ្ហាដល់សុខភាព។
នេះគឺជាគ្រោះថ្នាក់ទាំង ៥ ដែលអ្នកអាចជួបប្រទះនៅពេលប្រើវីតាមីនចម្រុះច្រើន។
១ ខ្ជះខ្ជាយលុយ

នៅឆ្នាំ ២០១៨ អ្នកស្រាវជ្រាវមកពីចនហបគីនបានវិភាគលើការសិក្សា ដែលពាក់ព័ន្ធនឹងមនុស្សជិតកន្លះលាននាក់ ហើយបានកំណត់ថាការប្រើថ្នាំវីតាមីនចម្រុះមិនបន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺមហារីក ការថយចុះការយល់ដឹងឬការឆាប់ស្លាប់នោះទេ។ ការប្រើវីតាមីនចម្រុះសម្រាប់ការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ គឺមិនបានទទួលការគាំទ្រពីអ្នកវិទ្យាសាស្ត្រ ហើយថែមទាំងខ្ជះខ្ជាយលុយលុយថែមទៀត។
២ ការកើនឡើងហានិភ័យនៃជំងឺមហារីក
ប្រសិនបើអ្នកជ្រើសរើសលេបថ្នាំវីតាមីនចម្រុះ សូមប្រយ័ត្ននឹងបរិមាណជីវឧស្ម័នដែលវាមាន។ វេជ្ជបណ្ឌិត Kathryn Boling នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Mercy នៅ Baltimore បានណែនាំឲ្យអ្នកជំងឺលេបថ្នាំ biotin មិនលើសពី ១ មិល្លីក្រាមក្នុងមួយថ្ងៃ។ ការសិក្សាមួយបានបង្ហាញថា បុរសមានការកើនឡើងហានិភ័យនៃជំងឺមហារីកសួត បន្ទាប់ពីលេបថ្នាំ biotin (៥ មិល្លីក្រាមទៅ ១០ មិល្លីក្រាមក្នុងមួយថ្ងៃ) ។
៣ ធ្វើឲ្យហូរឈាមច្រើន

គ្រឿងផ្សំវីតាមីនចម្រុះដ៏គ្រោះថ្នាក់មួយទៀតដែលអាចបង្កគ្រោះថ្នាក់គឺវីតាមីន E។ លោក Boling មានប្រសាសន៍ថា“ ប្រសិនបើអ្នកមិនមានហេតុផលដើម្បីទទួលយកវីតាមីន E អ្នកមិនគួរប្រើវាជាថ្នាំបំប៉នទេ” ។ យើងធ្លាប់គិតថាវាល្អក្នុងការទទួលយក ព្រោះវាជាអង់ទីអុកស៊ីដង់ ប៉ុន្តែតាមពិតវាបង្ហាញថាហានិភ័យខ្ពស់ជាងគុណប្រយោជន៍។ វីតាមីន E ធ្វើឲ្យរបួសស្រាលទៅជាឈាមហូរច្រើន និងទៅជាដំណាក់កាលនៃការហូរឈាមធ្ងន់ធ្ងរ។
៤ ខ្សោយថ្លើម

លោក Boling មានប្រសាសន៍ថា សារធាតុ Kava ដែលមនុស្សបានលេប នឹងធ្វើឲ្យគេងលក់ស្រួលអាចបណ្ដាលឲ្យខ្សោយថ្លើម។
៥ បញ្ហាសរសៃប្រសាទ

ថ្នាំវីតាមីនចម្រុះណាដែលមានផ្ទុក tryptophan គួរតែត្រូវបានជៀសវាង។ Tryptophan ជាថ្នាំជំនួយដែលអាចជួយអ្នកគេងលក់ស្រួល ប៉ុន្តែវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពមិនស្រួលដែលហៅថា EMS ដែលជាស្ថានភាពសរសៃប្រសាទរួមបញ្ចូលទាំងការអស់កម្លាំង ឈឺសាច់ដុំខ្លាំង និងឈឺសរសៃប្រសាទ។
៦ ប្រតិកម្មថ្នាំ

John’s Wort ជាថ្នាំបំប៉ននៃឱសថបុរាណវាអាចមានប្រតិកម្មជាមួយនឹងថ្នាំដែលមានវេជ្ជបញ្ជា។ អ្នកមិនគួរប្រើជាមួយថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តនោះទេ ហើយវាអាចរំខានដល់ការពន្យារកំណើត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព
ចុចអាន៖ក្រុមអាហារទទួលទានច្រើនកាលណា អាចធ្វើឲ្យរាងកាយប្រែជាមិនស្រួលខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


