សុខភាព
តែ ៥ ប្រភេទ មិនត្រឹមជំនួយសុខភាព ថែមទាំងដុតរំលាយជាតិខ្លាញ់បានខ្ពស់មិនធម្មតា
តែត្រូវបានមនុស្សគ្រប់គ្នារីករាយនឹងការទទួលទាន រួមទាំងបានដឹងពីអត្ថប្រយោជន៍ដ៏គួរឲ្យចាប់អារម្មណ៍អស់រាប់ពាន់ឆ្នាំមកហើយ។ អ្នកស្រាវជ្រាវក្នុងឆ្នាំ ២០១៤ បានបង្ហាញថា តែអាចជួយជំងឺមហារីក ជំងឺមហារីកបេះដូង ទឹកនោមផ្អែម ជួយដុតរំលាយជាតិខ្លាញ់ ការសម្រកទម្ងន់ កូលេស្តេរ៉ុលទាប និងនាំមកនូវការធូរស្រាលផ្នែកផ្លូវចិត្ត។
១ តែបៃតង

នៅក្នុងការសិក្សារយៈពេល ១២ សប្ដាហ៍ថ្មីៗនេះ ដោយមានអ្នកចូលរួមបញ្ចូលគ្នានូវទម្លាប់ប្រចាំថ្ងៃ ដោយការហូបតែបៃតង ៤ទៅ៥ ពែងក្នុងមួយថ្ងៃនិងបញ្ចេញញើសរាល់ ២៥ នាទីម្ដង បានស្រកទម្ងន់ជាមធ្យម ១គីឡូក្រាម ច្រើនជាងអ្នកហាត់ប្រាណដែលមិនផឹកតែ។
២ តែអូឡុង

អូឡុងជាឈ្មោះចិនសម្រាប់ “នាគខ្មៅ” គឺជាតែផ្កាដែលមានពន្លឺដូចជាតែបៃតង ហើយក៏មានផ្ទុកនូវសារជាតិ catechins ជួយលើកកម្ពស់ការសម្រកទម្ងន់ ដោយបង្កើនសមត្ថភាពរាងកាយក្នុងការបំប្លែងសារជាតិខ្លាញ់ ។ ការសិក្សានៅក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រចិនបានរកឃើញថា អ្នកដែលឧស្សាហ៍ឆុងតែអ៊ូឡុងផឹក បានស្រកគីឡូជិត ៣គីឡូក្រាមក្នុងរយៈពេល ៦ សប្ដាហ៍។
៣ តែក្រូចឆ្មា

អ្នកចូលចិត្តហូបស៊ុបរសជាតិប្រៃឬស្រាបៀ សុទ្ធតែអាចទទួលរងនៅការហើមពោះ ហើយតែក្រូចឆ្មាអាចជួយប្រឆាំងនឹងការហើមពោះ ដោយសារសារធាតុ D-limoneneរបស់វា។ សមាសធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានគេរកឃើញនៅក្នុងក្រូចឆ្មារ ត្រូវបានគេប្រើជាថ្នាំបញ្ចុះទឹកនោមតាំងពីបុរាណកាលមក ជាពិសេសការធាត់ដែលបណ្ដាលមកពីរបបអាហារមានជាតិខ្លាញ់ខ្ពស់។
៤ តែពណ៏ស

ការសិក្សាមួយដែលចុះផ្សាយនៅក្នុងទស្សនាវដ្ដីអាហារបំប៉ននិង Metabolism បានបង្ហាញថា តែពណ៌សអាចជួយបង្កើនការបញ្ចេញជាតិខ្លាញ់ក្នុងពេលដំណាលគ្នា និងការបំបែកខ្លាញ់ adipogenesis (ការបង្កើតកោសិកាខ្លាញ់) ដោយសារធាតុផ្សំខ្ពស់គិតថាសកម្មនៅលើកោសិកាខ្លាញ់របស់មនុស្ស។
៥ តែ Rooibos

តែ Rooibos ធ្វើពីស្លឹករបស់រុក្ខជាតិ “ព្រៃក្រហម” ដែលត្រូវបានដាំដុះទាំងស្រុងនៅក្នុងតំបន់តូចមួយនៃអាហ្វ្រិកខាងត្បូង ដែលនៅជិត Cape Town ។ អ្វីដែលធ្វើឲ្យតែ Rooibos ល្អជាពិសេសសម្រាប់ពោះរបស់អ្នក គឺសារជាតិ flavonoid ដែលមានតែមួយគត់និងមានឈ្មោះថា Aspalathin ។
ការស្រាវជ្រាវបង្ហាញថា សមាសធាតុនេះអាចកាត់បន្ថយអ័រម៉ូនស្ត្រេស ដែលបណ្ដាលឲ្យឃ្លាននិងផ្ទុកជាតិខ្លាញ់ ថែមទាំងមានទំនាក់ទំនងទៅនឹងជំងឺលើសឈាម រោគសញ្ញារំលាយអាហារ ជំងឺបេះដូង សរសៃឈាម ភាពធន់នឹងអាំងស៊ុយលីននិងជំងឺទឹកនោមផ្អែមប្រភេទទី ២ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖តែខ្មៅមិនត្រឹមជាភេសជ្ជៈសុខភាព តែក៏ជារូបមន្តធ្វើឲ្យសក់ស្អាតមិនធម្មតា
ចុចអាន៖លេបថ្នាំ Gluta ឲ្យស្បែកស អាចប៉ះពាល់ដល់ក្រពះពោះវៀនអត់?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


