កូវីដ-១៩
ក្រោយបើកភ្លើងខៀវពីអាជ្ញាធរកោះកុង ក្រុមហ៊ុនតារាសាគរសន្យាបន្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩
កោះកុង៖ តំណាងតំបន់វិស្សមកាលតារាសាគរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនញូញៀន បានសន្យាចំពោះមុខអាជ្ញាធរ មន្រ្តីជំនាញ និងកងកម្លាំងខេត្តកោះកុងថា ខ្លួននឹងបន្តរឹតបន្តឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ក្រោយរដ្ឋបាលខេត្តអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញ។

លោក លី យ៉ាង តំណាងក្រុមហ៊ុន ញូញៀន បានឯកភាពទទួលរាល់ការណែនាំ ក៏ដូចជាសំណូមពររបស់មន្រ្តីជាន់ខ្ពស់ខេត្តកោះកុង រួមមានមន្រ្តីជំនាញ កងកម្លាំងជុំវិញ អនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងន័យបន្តចូលរួមការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ត។
តំណាងអ្នកគ្រប់គ្រងតំបន់វិស្សមកាលតារាសាគរ ស្ថិតនៅក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ អះអាងនៅថ្ងៃទី២០ ខែឧសភា ២០២១នេះថា ចាប់ពីការផ្ទុះជំងឺកូវីដ-១៩ នៅក្នុងតំបន់អាជីវកម្មរបស់ខ្លួន គឺបានចូលរួមសម្របសម្រួលរាល់បញ្ហានានាជាមួយនឹងរដ្ឋបាលខេត្ត មន្រ្តីសុខាភិបាល និងកងកម្លាំងប្រដាប់អាវុធ ធ្វើយ៉ាងណាឱ្យអ្នកពាក់ព័ន្ធបានជាសះស្បើយ។

ដោយឡែកលោក ទូ សាវុធ អភិបាលរងខេត្តកោះកុង ពន្យល់ថា មុននឹងសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនញូញៀនដំណើរការឡើងវិញ អាជ្ញាធរមន្រ្តីពាក់ព័ន្ធទាំងអស់ក្នុងខេត្តស្រុក ផ្តោតលើការយកចិត្តទុកដាក់ខ្ពស់លើតាមដានពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ជាសះស្បើយ។
លោកអភិបាលរងខេត្ត បន្ថែមទៀតថា ចំពោះបុគ្គលដែលត្រូវធ្វើចត្តាឡីស័កក៏បានអនុវត្តចប់សព្វគ្រប់រួចរាល់នៅបរិវេណតំបន់វិស្សមកាលតារាសាគរ ស្រុកគិរីសាគរ។ ទើបលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានចេញលិខិតអនុញ្ញាតឱ្យមានការបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១៨ ខែឧសភា។
លោក ទូ សាវុធ បានបញ្ជាក់ថា ទោះបីជាយ៉ាងណា រដ្ឋបាលខេត្តនៅតែទាមទារដល់តំណាងក្រុមហ៊ុន ញូញៀន ចាំបាច់ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះត្រួតពិនិត្យសុខភាពរបស់ក្រុមមនុស្ស ឬអ្នកទេសចរចំណូលថ្មីរាល់ការចេញចូលឱ្យហ្មត់ចត់បំផុតនៃវិធានសុខាភិបាល៣កុំ និង៣ការពារ ដែលផ្តោតលើអ្នកចូលលេងកម្សាន្តតំបន់គ្រប់គ្រងរបស់ខ្លួន។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៥ ខែមីនា រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ មានរយៈពេលជិត៣ខែហើយ ដែលតំបន់ទេសចរតារាសាគររបស់ក្រុមហ៊ុន ញូញៀន ត្រូវបានបិទខ្ទប់មិនឱ្យនរណាម្នាក់ចេញចូលឡើយ ព្រោះតែការរីករាលដាលជំងឺកូវីដខ្លាំង បើធៀបនឹងបណ្តាក្រុងស្រុកដ៏ទៃនៃខេត្តកោះកុង។
លោក ទូ សាវុធ រំលឹកដែរថា កន្លងមកធ្លាប់មានបុគ្គលនៅតំបន់តារាសាគរមួយចំនួនតូចពុំបានសហការជាមួយរដ្ឋបាល មន្រ្តីជំនាញ កងកម្លាំង អំឡុងពេលកំណត់មុខសញ្ញាសង្ស័យយកសំណាកទៅធ្វើតេស្តរកកូវីដ១៩។ តែវាមិនជាបញ្ហាធំដុំឡើយ ដោយអាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍សន្តិសុខសណ្តាប់ធ្នាប់បាន។

គួរបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ ចំនួន៤៦នាក់ តែព្យាបាលជាសះស្បើយ និងអ្នកសង្ស័យពាក់ព័ន្ធនឹងកូវីដ-១៩ ប្រមាណ ៣,៦០០នាក់បានយកសំណាក និងតម្រូវឱ្យធ្វើចត្តាឡីស័កបានបញ្ចប់រួចរាល់ហើយនៅអគារឡុងបេក្នុងតំបន់វិស្សមកាលតារាសារគរ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១១ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ