ព័ត៌មានជាតិ
អាជ្ញាធរក្រុងខេមរភូមិន្ទ ចុះពិនិត្យទីតាំងសាច់បង្កក២កន្លែង ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ
ទីតាំងសាច់បង្កកចំនួន២កន្លែងស្ថិតនៅសង្កាត់ស្មាច់មានជ័យ ត្រូវបានអាជ្ញាធរក្រុងខេមរភូមិន្ទ និងមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក ប ប)ខេត្តកោះកុង ចុះត្រួតពិនិត្យរួមគ្នា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន។

លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បានឲ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ថា លទ្ធផលនៃការពិនិត្យស្រាវជ្រាវពុំរកឃើញសាច់បង្កកមកពីប្រទេសថៃនោះទេ ដោយម្ចាស់ទីតាំងទាំង២ខាងលើបង្កកសាច់ក្តាម មឹក ប៉ាកាំង ប៉ាតេ ព្រុយត្រីសាម៉ុន និងពងត្រី។

លោក ឈឹម ចិន និងមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកោះកុង ក៏បានណែនាំដល់ម្ចាស់ទីតាំងស្តុកសាច់បង្កករបស់អ្នកស្រី សេង លីហួង ត្រូវសុំច្បាប់ធ្វើអាជីវកម្មឱ្យបានត្រឹមត្រូវ រាល់ការទទួលស្តុកសាច់បង្កកត្រូវដឹងពីប្រភព និងស្លាកសញ្ញាសម្គាល់ផលិតផលអោយបានច្បាស់លាស់ ចៀសវាងការក្លែងបន្លំគុណភាពផលិតផល និងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

អាជ្ញាធរ និងមន្រ្តីជំនាញ ព្រមានទៅកាន់ឈ្នួញខិលខូចដែលបន្តនាំចូលទំនិញពីប្រទេសថៃមកកម្ពុជាខុសច្បាប់ធ្វើអាជីវកម្មព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន នឹងបង្រ្កាប និងបញ្ចូនទៅតុលាការតាមនីតីវិធី។ ទន្ទឹមនោះ លោកអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការរាយការណ៍ផ្តល់ព័ត៌មានទាន់ពេលវេលាមកអាជ្ញាធរសមត្ថកិច្ច ករណីប្រទះឃើញមានការស្តុកទុកទំនិញ និងសាច់បង្កកពីប្រទេសថៃ។

អ្នកស្រី សេង លីហួង ម្ចាស់ទីតាំងទទួលសាច់បង្កកពីប្រជាពលរដ្ឋ បានថ្លែងថា កន្លងទៅ អ្នកស្រីក៏ធ្លាប់នាំចូលទំនិញពីថៃដែរ ប៉ុន្តែតាំងពីមានជម្លោះ និងបិទព្រំដែនចាំយាមមកម្ល៉េះ គឺអ្នកស្រីមិនធ្វើសកម្មភាពដោះដូរទំនិញណាមួយជាមួយថៃទៀតឡើយ។

អ្នកស្រីបន្តថា អ្នកស្រីទទួលបង្កកសាច់ក្តាម មឹក និងបង្គារពីប្រជានេសាទ ក្នុង១គីឡូម៉ែត្រថ្លៃ៧០០រៀលប៉ុណ្ណោះពុំបានធ្វើអាជីវកម្មធំដុំទេ ដើម្បីបានប្រាក់ចំណូលខ្លះផ្គត់ផ្គង់ជីវភាព។ ស្របពេលពហិការទំនិញថៃ អ្នកស្រីក៏ចូលរួមមិនទិញដូរ ឬប្រើប្រាស់សម្ភារៈរបស់ថៃផងដែរ។ ទាំងអ្នកស្រី លីហួង និងអ្នកស្រី ភេន ស្រីលីស បានទទួលរាល់ការណែនាំរបស់អាជ្ញាធរសមត្ថកិច្ច និងមន្រ្តីជំនាញ តាមលក្ខណៈបច្ចេកទេស និងធ្វើអាជីកម្ម៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


