Connect with us

កូវីដ-១៩

ចាប់ខ្លួនជនជាតិ​ចិន​​២នាក់​ទិញ​វ៉ាក់​សាំងស៊ីណូ​វ៉ាក់​យកទៅចាក់​គ្មានការអនុញ្ញាត

បានផុស

នៅ

បុរស​ជន​ជាតិ​ចិន​២​នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចាប់​ បន្ទាប់ពី​បាន​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​វ៉ាក់​សាំង​ស៊ីណូវ៉ាក់​នៅឃុំ​ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ប្រតិបត្តិការឃាត់ខ្លួនធ្វើឡើងក្រោមការដឹកនាំរបស់ លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងខេត្តកោះកុង និងកម្លាំងកងរាជអាវុធហត្ថខេត្តចុះប្រតិបត្តិការ​បង្រ្កាប និងឃាត់ខ្លួនភ្លាមៗ នៅមុខក្រុមហ៊ុន LYP Group ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បានឱ្យដឹងថា តាមការសារភាពរបស់​ជនជាតិចិន​ទាំង២នាក់នេះ គឺពួកគេបានទិញថ្នាំវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ពីបុរសដែលនៅរាជធានីភ្នំពេញ ដោយប្រុងចែកចាយសម្រាប់ចាក់ជូនក្រុមជនជាតិចិនដូចគ្នា។

លោកវរៈសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុងបានឱ្យដឹងថា​ការឃាត់ខ្លួន​បានធ្វើឡើង​នៅថ្ងៃទី ១៦ ខែមិថុនា ម៉ោង១៦៖០០ បុរសចិនទាំងពីរនាក់ម្នាក់ឈ្មោះ Li Changqing អាយុ ៥៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ Huang Zhongwer អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង។

តំណាងអយ្យការអមសាលាដំបូងខេត្ត បានសម្រេចចោទប្រកាន់ពីបទការចែកចាយឱសថខុសច្បាប់ ល្មើសមាត្រា១០ថ្មីនៃច្បាប់ស្តីពីវិសោធកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថដោយទោសត្រឹម​តែពិន័យ​ជា​ទឹកប្រាក់ចំនួន៥លានរៀលទៅ១០​លានរៀល ដែលក្រសួងសុខាភិបាល​មានសិទ្ធិពិន័យ​អន្តរការណ៍។

វត្ថុតាងដកហូត មានដូចជារថយន្ត ០១គ្រឿង វ៉ាក់សាំង Sinovacចំនួន ៦៥ដប ម្ជុល និងសឺរាងចំនួន ៤៥ដើម៕

អត្ថបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម