ព័ត៌មានជាតិ
ភ្លេចរឿងនិស្សិតកម្ពុជាជាប់នៅទីក្រុងវូហានជាងមួយឆ្នាំមុន ហើយឬនៅ?
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា បច្ចុប្បន្នមាននិស្សិតរបស់កម្ពុជាកំពុងស្នាក់នៅរៀនសូត្រនៅទីក្រុងវូហាន សាធារណរដ្ឋប្រជាមានិតចិន ចន្លោះពី១៥ ទី១៧នាក់ ហើយមកដល់ពេលនេះ និស្សិតកម្ពុជាទាំងនោះ មានសុខទុក្ខធម្មតា និងកំពុងបន្តការរៀនសូត្រ និងរស់នៅដោយប្រក្រតី មិនមានករណីឆ្លងកូវីដ-១៩នោះទេ។

នៅទីក្រុងវូហាន ប្រទេសចិន ជាទីកន្លែងដែលផ្ទុះជំងឺកូវីដ-១៩មុនគេ ដែលពេលនោះគេហៅថា ជំងឺកូរ៉ូណា ឬជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី។ បើតាមក្រសួងអប់រំ ខណៈពេលមានការរីករាលដាលនោះ នៅខេត្តហូប៉ី មាននិស្សិតកម្ពុជាសរុបចំនួន៨៩នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យចំនួន៧ កន្លែងផ្សេងៗគ្នា។ ចំណែកនៅទីក្រុងអូហាន មាននិស្សិតចំនួន២៣នាក់ ហើយដោយសាពួកគេរស់នៅតំបន់ដែលមានការរីករាលដាលខ្លាំង។
រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការបរទេស ក្រសួងអប់រំ អាជ្ញាធរចិនពាក់ព័ន្ធ សាកលវិទ្យាល័យចិន ស្ថានតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសមាគមនិស្សិតនៅទីនោះបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ជូនដល់និស្សិតទាំង២៣រូបចំនួន២លានរៀលក្នុងម្នាក់ៗ សម្រាប់ជួយសម្រួលដល់បន្ទុករស់នៅប្រចាំថ្ងៃផងដែរ។

ក្រសួងអប់រំបានបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី នៅសាធារណរដ្ឋប្រជាមានិតចិន និស្សិតកម្ពុជាទាំងនោះទទួលបានអាហារពីសាកលវិទ្យាល័យជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃ៣ពេល ហើយភាគីខាងសាកលវិទ្យាល័យ បានយកអាហារមកផ្គត់ផ្គង់ដល់បន្ទប់ស្នាក់នៅរបស់និស្សិត ហើយនិស្សិតមួយចំនួនទៀត ត្រូវទិញអាហារដោយខ្លួនឯងពីកន្លែងលក់ទំនិញ ដែលជិតសាកលវិទ្យាល័យបំផុត។
បើតាមក្រសួងអប់រំ នៅពេលនោះដែរ មាននិស្សិតចំនួន៦៦នាក់ផ្សេងទៀត បានត្រឡប់មកប្រទេសកម្ពុជា នាដើមខែមករា ឆ្នាំ២០២០ ក្នុងគោលបំណងមកលេងស្រុកកំណើត ក្នុងខណៈវិសមកាលរដូវរងារដូចរៀងរាល់ឆ្នាំ និងទទួលបានការអនុញ្ញាតឱ្យឈប់សម្រាកត្រឹមត្រូវ ដោយសាកលវិទ្យាល័យ។
នៅពេលនោះ សម្តេចតេជោ ហ៊ុន សែន ក៏មានគម្រោងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងនូវមេរោគកូរូណាផងដែរ ដោយសម្តេចបានបញ្ជាក់ថា សម្តេចបានរាយការណ៍ទៅថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឱ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរាលដាលនៃជំងឺប្រភេទថ្មីកូរ៉ណានោះ ប៉ុន្តែមិនទទួលបានការអនុញ្ញាតិពីថ្នាក់ដឹកនាំចិននោះទេ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


