Connect with us

ព័ត៌មានជាតិ

អគ្គកុងស៊ុលខ្មែរ នៅទីក្រុងឆុងឈីង ជួយសង្គ្រោះស្ត្រីខ្មែរ១២រូប ដែលរងគ្រោះដោយការជួញដូរ 

បានផុស

នៅ

លោក កុយ​ គួង​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹង កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ប្រទេសចិនបានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរចំនួន១២រូប ដែលបានរងគ្រោះដោយការជួញដូរ ហើយនឹងត្រឡប់មកកម្ពុជាវិញ នាពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក កុយ គួង តាមគម្រោង ស្ត្រីខ្មែរទាំង ១២រូប ដែលរងគ្រោះដោយការជួញដូរនោះ នឹងវិលត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី០២ ខែកញ្ញា ខាងមុខនេះ​ តាមជើងយន្តហោះ K6669៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម