កូវីដ-១៩
យកសំណាកអាជីវករនៅផ្សារទឹកថ្លាធ្វើតេស្តរហ័សរកឃើញអ្នកកើតជំងឺកូវីដ.១៩មានចំនួន១២៦នាក់ រដ្ឋបាលក្រុងបិទផ្សារបណ្តោះអាសន្ន
បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១ នេះរដ្ឋបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ អ្នកចូលរួមពិនិត្យ លោក យ៉ាន់សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ លោក ស៊ីឌី អធិការនគរបាលក្រុងសេរីសោភ័ណ និងមន្ត្រីរួមការងារជាច្រើននាក់ទៀតបានចុះពិនិត្យផ្សារទឹកថ្លាស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងនោះបានយកសំណាកអាជីវករជាច្រើនរយនាក់នៅផ្សារទឹកថ្លា ធ្វើតេស្តរហ័សរកឃើញអ្នកកើតជំងឺកូវីដ.១៩មានចំនួនដល់ទៅ១២៦នាក់ក្នុងនោះរដ្ឋបាលក្រុងបានធ្វើការបិទផ្សារបណ្តោះអាសន្ន ចាប់ពីថ្ងៃបិទនិងជូនដំណឹងពេលបើកឡើងវិញនៅថ្ងៃខាងមុខនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ ពិសេសប្រភេទ ដែលតា។
លោកហ៊ឹល រ៉ាយ៉ា បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា រដ្ឋបាលក្រុងសិរីសោភ័ណបានធ្វើការ សហការជាមួយក្រុមគ្រូពេទ្យបានយកសំណាកអាជីវករលក់ដូរក្នុងផ្សារទឹកថ្លា ជាច្រើនរយនាក់យកទៅធ្វើតេស្តរហ័សរកឃើញអាជីវករកើតជំងឺកូវីដ.១៩ មានចំនួន១២៦នាក់ ធ្វើតេស្តរហូតរហូតដល់ម៉ោង៦យប់ អ្នកកើតកូវីដ.១៩ទាំងក្រុមគ្រូពេទ្យបានយកទៅព្យាបាលនៅមន្ទីរពេទ្យអស់ហើយផងដែរ។
លោកបានបន្តឲ្យដឹងទៀតថា អ្នកមានវិជ្ជមានជំងឺកូវីដ.១៩ រួមជាមួយអ្នកពាក់ព័ន្ធខាងលើបានធ្វើដំណើរចេញចូលក្នុងផ្សារទឹកថ្លាជារៀងរាល់ថ្ងៃ ដូច្នេះដើម្បីជៀសវាងការរីករាលដាលជំងឺកូវីដ.១៩ កាន់តែមានភាពធ្ងន់ធ្ងរ រដ្ឋបាលក្រុងសិរីសោភ័ណ សម្រេចគោលការណ៍និងធ្វើការបិទជាបណ្ដោះអាសន្នការលក់ដូរគ្រប់ប្រភេទនៅក្នុងផ្សារទឹកថ្លាចាប់ពីថ្ងៃជូនដំណឹងនេះរហូតមានការជូនដំណឹងឡើងវិញ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ផ្សារនេះបើកលក់ឡើងវិញត្រូវធ្វើតេស្តរហ័សជាលើកទី២ បន្តទៀត បើអាជីវករណាធ្វើការគេចវេសមិនមកពិនិត្យលើកទី២នោះទេ រដ្ឋបាលខេត្តមិនឲ្យចូលលក់ជាដាច់ខាត។ លោកបាននិយាយបន្តឲ្យដឹងទៀតថា វិធានការណ៍ការពារ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈ គឺតម្រូវឲ្យអាជីវករ និងអ្នកទិញទាំងអស់ត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ និងផ្សារ ដែលមានលក្ខណៈស្តង់ដារសុវត្ថិភាព។
ជាគោលការណ៍ផ្សារសុវត្ថិភាព ដែលរៀបចំដោយរដ្ឋបាលក្រុងសិរីសោភ័ណតម្រូវឲ្យគ្រប់ផ្សារត្រូវតែមានច្រកចូល និងចេញធំទូលាយមានម៉ាស៊ីនស្កេន ម៉ាស៊ីនវាស់កម្ដៅ បាញ់អាល់កុល មុននឹងចូល ផ្សាររកទិញគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។គណៈកម្មការគ្រប់គ្រងផ្សារ សន្តិសុខ អ្នកលក់ អ្នកទិញត្រូវតែពាក់ម៉ាសឲ្យបានត្រឹមត្រូវលើកលែងតែពេលពិសាអាហារ។ បើសង្ស័យដែលមានការពាក់ព័ន្ធជាមួយជំងឺកូវវីដ.១៩ ត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ៕
ដោយ ៖ វ៉ាន់ ណាង






-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


