កូវីដ-១៩
សមត្ថកិច្ចក្រុងកំពត ចុះបង្ក្រាបមនុស្សប្រុសស្រី៧នាក់ ក្នុងភោជនីយដ្ឋាន”វាសនា សប្បាយ សប្បាយ” ល្មើសនឹងបំរាមរដ្ឋបាល
កំពត ៖ មនុស្សប្រុស ស្រី ចំនួន៧នាក់ រាប់ទាំងម្ចាស់អាជីវកម្មផងដែរ ត្រូវសមត្ថកិច្ចនៃអធិការក្រុងកំពត ចុះបង្ក្រាបកាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភោជនីយដ្ឋាន យីហោ”វាសនា សប្បាយ សប្បាយ” ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

ជុំវិញការបង្ក្រាបមនុស្សទាំង៧នាក់ខាងលើនេះ លោក វរសេនីយ៍ឯក ហោ វណ្ណា អធិការនគរបាលក្រុងកំពត បានប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងនៃអធិការក្រុងបានដឹកនាំកម្លាំងចុះទៅបង្ក្រាបមនុស្សចំនួន៧នាក់ ដែលកំពុងបំពានបើកការផឹកស៊ី រាំច្រៀងល្មើសនឹងបំរាមវិធានការរដ្ឋបាលរបស់អាជ្ញាធរ និងក្រសួងសុខាភិបាល ស្ថិតនៅភោជនីយដ្ឋាន វាសនា សប្បាយ សប្បាយ។

លោកអធិការបានបញ្ជាក់ទៀតថា មនុស្សទាំង៧នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ជា សុខហ៊ួរ ហៅទី ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត(ជាម្ចាស់អាជីវកម្ម),ទី២-ឈ្មោះ ហ៊ីង លាវ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត(ជាភ្ញៀវ) ,ទី៣-ឈ្មោះ អ៊ុយ ថង់ ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត(ភ្ញៀវ) ,ទី៤-ឈ្មោះ នី សម្ផស្ស ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត(នារីបម្រើខារ៉ាអូខេ) ,ទី៥-ឈ្មោះ រឿន សុភ័ណ្ឌ ហៅស្រីលីង ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត(នារីបម្រើខារ៉ាអូខេ) ,ទី៦-ឈ្មោះ យាន លក្ខិណា ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត(នារីបម្រើខារ៉ាអូខេ) ,និងទី៧-ឈ្មោះ គ្រី ចាន់ទី ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត(នារីបម្រើខារ៉ាអូខេ)។

បច្ចុប្បន្នក្រោយពីបានធ្វើតេស្តរហ័សទៅលើមនុស្សទាំង៧នាក់ខាងលើរួចហើយ ដោយឃើញលទ្ធផល អវិជ្ជមានកូវីដ-១៩ សមត្ថកិច្ចក៏បានកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕
ដោយ ៖ សេង ណារិទ្ធ








-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


