សន្តិសុខសង្គម
នគរបាលឃាត់ខ្លួនឪពុកដែលគំរាមសម្លាប់កូន ចំណែកកូនមានសុវត្ថិភាព
នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនបុរសជាឪពុកដែលគំរាមសម្លាប់កូនបានហើយ និងបានប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនិតិវិធីបន្ត រីឯក្មេងរងគ្រោះមានសុវត្ថិភាពបានប្រគល់ជូនម្ដាយវិញ។

ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីជនសង្ស័យរូបនេះបានថតវិដេអូ និងបង្ហោះចែកចាយនៅលើបណ្ដាញសង្គមថានឹងសម្លាប់កូនខ្លួនឯងដោយបញ្ហាគ្រួសារ។ បើតាមសមត្ថកិច្ចជនសង្ស័យជាឪពុកមានឈ្មោះ លឹម ពិទូ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ ចំណែកកូនប្រុសមានឈ្មោះ ឌិន សុរ៉ាសម្រិត ភេទប្រុស អាយុ៥ឆ្នាំ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងងនៅរសៀលថ្ងៃទី២០មករានេះថា កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៣០ នាទី ជនសង្ស័យជាឪពុកបាននាំកូនជិះម៉ូតូទៅទិសខាងលិចដោយមិនដឹងទៅកន្លែងណា ហើយបានថតវិដេអូបង្ហោះតាមបណ្ដាញសង្គមដោយគំរាមថានឹងសម្លាប់កូន មូលហេតុ ជនសង្ស័យឈ្លោះជាមួយប្រពន្ធ។

បន្ទាប់ពីបានឃើញនូវឃ្លីបវិដេអូនេះ កម្លាំងនគរបាលជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានសហការណ៍ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពតចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំណុច ភូមិនរាយ៍ ឃុំនរាយ៍ ស្រុកឈូក ខេត្តកំពត និងបានប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនិតិវិធីបន្ត ចំណែកក្មេងរងគ្រោះមានសុវត្ថិភាពបានប្រគល់ជូនម្ដាយវិញ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


