សន្តិសុខសង្គម
ក្រុមកាច់កម៉ូតូ និងអ្នកទទួលផលយ៉ាងសកម្ម ត្រូវកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌស្រាវជ្រាវឃាត់ខ្លួនសរុប៤នាក់
មុខសញ្ញាកាចកម៉ូតូយ៉ាងសកម្ម រួមជាមួយអ្នកទទួលផលសរុប៤ នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការចំនួន២ខេត្ត និងរាជធានីភ្នំពេញ ធើ្វការស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញា ឃាត់ខ្លួនបានជាបន្តបន្ទាប់ប្រគល់ជូនស្នងការខេត្តកំពតជាម្ចាស់ករណី។

ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការចង្អុលបង្ហាញពីអគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ឆាន់ គីមលី និងវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត, ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។


គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៦៖៤៥នាទី មានករណី លួចមានស្ថានទម្ងន់ទោស នៅចំណុចភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ដោយជនសង្ស័យចំនួន០២នាក់ ភេទប្រុស បានធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០២២ ពាក់ផ្លាកលេខ កំពត 1T-7441។

លុះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧និង៣០នាទី កម្លាំងជំនាញបានដឹកនាំ សហការដោយឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើជាបន្តបន្ទាប់ចំនួន ០៤នាក់រួមមាន៖១-ឈ្មោះ ហ៊ុន សុវ៉ានដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុចភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះ សាំង រក្សា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច ភូមិត្របែក ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ៣-ឈ្មោះ ម៉ាន់ វុទ្ធី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ (ទទួលផលចោរកម្ម) ឃាត់ខ្លួនត្រង់ចំណុច ភូមិសាមគ្គី ឃុំអង្គ ស្រុកអង្គរបុរី ខេត្តតាកែវ។ ៤-ឈ្មោះ នៅ គួក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ទទួលផលចោរកម្ម) ឃាត់ខ្លួនត្រង់ចំណុច ភូមិតាមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ។ ដោយក្នុងនោះកម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ម៉ូតូម៉ាក ហុងដាឌ្រីម ១២៥ ពណ៌ខ្មៅ ចំនួន០៣គ្រឿង ឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត អនុវត្តនីតិវិធីបន្ត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


