Connect with us

ជីវិតកម្សាន្ដ

ភឹម ស្រីនោ ផ្តាំអ្នកជំនាន់ក្រោយកុំអស់សង្ឃឹម សុបិនអាចក្លាយជាការពិត បើតស៊ូ និងជឿជាក់លើខ្លួនឯង

បានផុស

នៅ

អតីតបវរកញ្ញា ភឹម ស្រីនោ ដែលជាម្ចាស់មកុដក្នុងកម្មវិធី Miss Grand Cambodia 2023 បានចេញមកចែករំលែកបទពិសោធជីវិតដល់មហាជន និងអ្នកគាំទ្ររបស់ខ្លួន ដោយលើកឡើងថា មនុស្សគ្រប់រូបមិនគួរអស់សង្ឃឹមចំពោះភាពបរាជ័យ ឬរឿងរ៉ាវមិនល្អដែលធ្លាប់ឆ្លងកាត់នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការចែករំលែកនេះ កញ្ញាបានបញ្ជាក់ថា ការតស៊ូ និងជំនឿលើខ្លួនឯង គឺជាចំណុចសំខាន់បំផុតដែលអាចនាំឲ្យសុបិនក្លាយជាការពិត។ ទន្ទឹមនេះ កញ្ញាក៏បានលើកទឹកចិត្តដែរថា ទោះបីជាមានឧបសគ្គ ឬការបរាជ័យកើតឡើងក៏ដោយ មិនគួរបោះបង់សុបិននោះទេ ព្រោះជោគជ័យតែងតែស្ថិតនៅចុងផ្លូវនៃការអត់ធ្មត់ និងការខិតខំប្រឹងប្រែង។

ភឹម ស្រីនោ បានបន្ថែមដែរថា សុបិនគឺដូចជាផ្កាយមួយដែលបំភ្លឺផ្លូវជីវិតរបស់មនុស្សម្នាក់ៗ ហើយជាទ្រព្យដ៏មានតម្លៃដែលជួយជំរុញឱ្យមនុស្សមានកម្លាំងចិត្តបន្តដំណើរទៅមុខ។ ហេតុនេះ កញ្ញាអំពាវនាវឱ្យយុវជនកម្ពុជា បន្តរក្សាសុបិនរបស់ខ្លួន និងមិនត្រូវបោះបង់ ទោះបីជាផ្លូវទៅរកវាពិបាកយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អតីតបវរកញ្ញារូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ខណៈដែលកន្លងមក នាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញលើឆាកអន្តរជាតិ ដើម្បីផ្សព្វផ្សាយអរិយធម៌ និងវប្បធម៌ខ្មែរឲ្យពិភពលោកស្គាល់កាន់តែច្បាស់។

មិនត្រឹមតែប៉ុណ្ណោះ ទើបតែពេលថ្មីៗនេះ ភឹម ស្រីនោ ក៏បានបោះជំហានថ្មីចូលក្នុងវិស័យសិល្បៈភាពយន្ត ដោយបានចូលរួមសម្តែងជាលើកដំបូងក្នុងខ្សែភាពយន្តមួយ ដែលបានចាក់បញ្ចាំងនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះផងដែរ។

តាមរយៈសារលើកទឹកចិត្តនេះ បានបង្ហាញឲ្យឃើញពីទស្សនៈវិជ្ជាជីវៈ និងបទពិសោធជីវិតដ៏មានតម្លៃរបស់កញ្ញាដែលអាចក្លាយជាគំរូល្អសម្រាប់អ្នកជំនាន់ក្រោយ ក្នុងការបន្តដំណើរទៅរកក្តីសុបិនរបស់ខ្លួន៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម