ជីវិតកម្សាន្ដ
ភឹម ស្រីនោ អង្វរសុំចិត្តអ្នកគាំទ្រជួយលើកទឹកចិត្តបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា
បវរកញ្ញា ភឹម ស្រីនោ ដែលជាម្ចាស់មកុដក្នុងកម្មវិធី Miss Grand Cambodia 2023 បានចេញមុខស្នើសុំឲ្យមហាជន និងអ្នកគាំទ្រ ជួយលើកទឹកចិត្តបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជាសម្រាប់ការប្រកួតទាំងក្នុងស្រុក និងក្រៅប្រទេស។

កញ្ញា ភឹម ស្រីនោ បានលើកឡើងថា «នាងខ្ញុំ សុំចិត្តដល់បងប្អូនទាំងអស់គ្នា សូមជួយគាំទ្រដល់បវរកញ្ញាគ្រប់រូបដែលតំណាងឱ្យប្រទេសកម្ពុជា ទោះពេលខ្លះអ្នកទាំងអស់គ្នាអាចនឹងពេញចិត្ត ឬ មិនពេញចិត្តទៅលើរូបគាត់ ប៉ុន្តែអ្នកទាំងអស់គ្នាក៏មិនត្រូវប្រើពាក្យសម្តីរបស់អ្នកប៉ះពាល់ដល់អារម្មណ៍របស់ពួកគាត់ដែរ»។
បវរកញ្ញា ភឹម ស្រីនោ បានបន្ថែមទៀតថា «ព្រោះអ្វីដែលពួកគាត់ត្រូវការពីអ្នកគឺសេចក្តីស្រលាញ់ និងការគាំទ្រតែប៉ុណ្ណោះ ចូលរួមគ្នាជាធ្លុងមួយ ដើម្បីភាពរឹងមាំ និងមុខមាត់របស់ប្រទេសជាតិយើង»។

តារាសម្តែង និងជាម្ចាស់មកុដ Miss Grand Cambodia២០២៣ កញ្ញា ភឹម ស្រីនោ ថ្វីត្បិតពេលនេះនាងត្រូវបានផ្ទេរតំណែង និងមកុដហើយក៏ពិតមែន តែសម្រាប់ការគាំទ្រ បូករួមនឹងប្រជាប្រិយភាពគឺនៅទទួលបានការចាប់អារម្មណ៍ និងទីផ្សារការងារធម្មតា។
សូមបញ្ជាក់ដែរថា មកដល់ពេលនេះ កញ្ញា ភឹម ស្រីនោ នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ខណៈកន្លងទៅនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌វប្បធម៌របស់ប្រទេសកម្ពុជា៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


