ជីវិតកម្សាន្ដ
ភឹម ស្រីនោ រំពឹងទទួលបានការគាំទ្រពីទស្សនិកជន ខណ:ភាពយន្តដំបូងរបស់ខ្លួនត្រៀមចាក់បញ្ចាំង
អតីតបវរកញ្ញា ភឹម ស្រីនោ ដែលជាម្ចាស់មកុដក្នុងកម្មវិធី Miss Grand Cambodia 2023 បានបង្ហាញអារម្មណ៍រំភើប ខណ:ដែលជាយន្តដែលនាងចូលខ្លួនថតជាលើកដំបូងត្រៀម និងចាក់បញ្ចាំងជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺអំឡុងដើម ខែកុម្ភ: ឆ្នាំ២០២៦។

ទន្ទឹមគ្នាដែលភាពយន្តដំបូងរបស់ខ្លួនត្រៀមនឹងចាក់បញ្ចាំងនាពេលខាងមុខនេះដែរ តារាស្រីកញ្ញា ភឹម ស្រីនោ បានដាក់ក្តីរំពឹងថាអាចទទួលបានការគាំទ្រពីច្រើនពីទស្សនិកជន ខណ: ស្រីនោ ក៏បានស្នើសុំមហាជនគាំទ្រ និងលើកទឹកចិត្តដល់នាងព្រមទាំងតារាប្រុសស្រីឯទៀតផងដែរ។
អីតីតម្ចាស់មកុដក្នុងកម្មវិធី Miss Grand Cambodia 2023 រូបនេះ បានបញ្ជាក់ឱ្យដឹងថា “ភាពយន្តថ្មី និងជាលើកទីមួយសម្រាប់នាងខ្ញុំ ស្រីនោ គ្រោងនឹងចាក់បញ្ជាំងក្នុងពេលឆាប់ៗនេះជួបគ្នាថ្ងៃទី១៣ ខែកុម្ភៈ ២០២៦ ខាងមុខ”។ភាពយន្តដំបូងដែលកញ្ញា ភឹម ស្រីនោ ចាប់ឱកាសថតសម្តែងគឺរឿង “អាគារលស់ព្រលឹង” ។
សូមបញ្ជាក់ដែរថា មកដល់ពេលនេកញ្ញា ភឹម ស្រីនោ នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាខណ:ដែលកន្លងទៅនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌វប្បធម៌របស់ប្រទេសកម្ពុជា៕ដោយ: ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


