ជីវិតកម្សាន្ដ
ទីបំផុត អ៊ីណូ សងបំណុលតាមការកំណត់
ភ្នំពេញ ៖ ដូចដែលការសន្យាតារាចម្រៀងលោក អ៊ីណូ នៅថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២១នេះបានធ្វើ ការទូទាត់ប្រាក់សងដល់ម្ចាស់បំណុលក្រោយលោកជំពាក់ច្រើនខែហើយត្រូវបានគេតាមទារលុយផ្អើលដល់មុខឃ្លាំងលក់រថយន្តម្តុំអ៊ីអន២។

បើតាមការបញ្ជាក់ពីតារាចម្រៀង អ៊ីណូ បានឲ្យដឹងថា សាច់ប្រាក់ចំនួន១១៣៥០ដុល្លារត្រូវបានទូរទាត់ដល់ម្ចាស់បំណុលដែលធ្លាប់រកស៊ីជាមួយគ្នាហើយនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ។ភាគីទាំងសងខាងបានជួបគ្នានិងទូទាត់ប្រាក់ដែលបានខ្ចីនោះគ្រប់ចំនួននៅចំពោះមុខមេធាវី។

អំឡុងពេលនេះដែរ លោក អ៊ីណូ ក៏បានសំណូមពរឲ្យម្ចាស់បំណុលលុបវីដេអូដែលធ្វើការឡាយកាល ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ចោលវិញផងដែរ។ លោកថា ការស្នើឲ្យលុបចោលនេះដោយលោកចង់បង្រួមរឿងឲ្យនៅតូចកុំឲ្យមហាជនមានការតានតឹងអំឡុងពេលកូវីដ-១៩។

គួររម្លឹកថា កាលពីល្ងាចថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២១ មានការប្រកែកគ្នាទៅវិញទៅមកៗរវាងតារាចម្រៀងប្រុសល្បីឈ្មោះគឺលោក អ៊ីណូ និងម្ចាស់បំណុលធ្វើ ឲ្យមានការភ្ញាក់ផ្អើលដល់មហាជននិងអ្នកគាំទ្រពិសេសអ្នកធ្វើដំណើរតាមផ្លូវបន្ទាប់ពីគេឃើញមានអ្នកសារព័ត៌មាននិងម្ចាស់បំណុលបានមកទារលុយតារាចម្រៀងលោក អ៊ីណូ ដល់ខាងមុខឃ្លាំងលក់រថយន្តម្តុំផ្លូវទៅផ្សាអ៊ីអន២៕
ដោយ ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


