ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី ៖ សម័យសម្តេចតេជោយុត្តិធម៌ត្រូវតែមាន
ភ្នំពេញ ៖ ទស្សនិកជនបានដឹងហើយថា រឿងរ៉ាវរបស់លោក សុខ រ៉ាស៊ី ជាមួយលោក អ៊ិន សុភិនដែលជា អ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកជំពាក់លុយថ្លៃជួលឆាកជិត២ម៉ឺនដុល្លារមិនសងនោះពេលនេះកាន់ តែផ្ទុះធំទៅៗខណៈលោកសុខ រ៉ាស៊ី ប្រកាសប្តឹងតាមផ្លូវច្បាប់។

ដោយឡែកសម្រាប់លោក អ៊ិន សុភិន វិញគេសង្កេ តឃើញលោកហាក់ដូចជាមិនខ្វល់ឬក្លាចការព្រមាននេះឡើយផ្ទុយទៅវិញលោកបែរជានិយាយបែប នេះថាមាន រឿង ថ្មី រហូតតែខ្ញុំ ទុកឲ្យផ្លូវច្បាប់ជាអ្នកដោះស្រាយចុះខ្ញុំមិនមានការបកស្រាយអី្វទេតើចុងក្រោយទៅជាយ៉ាងម៉េច? អរគុណចំពោះបងប្អូនដែលកង្វល់អំពីរឿងនេះតែហ៊ានធានាថាមិនមា នរឿងអី្វទេ។

យ៉ាងណាមិញពិធីករលោក សុខ រ៉ាស៊ី បានលើក ឡើងទៀតថា សម័យសម្តេចតេជោយុត្តិធម៌ត្រូវតែមាន!រឿងក្តីមួយទាំងមូល ប៉ះពាល់ទាំងកិត្តិយស គេថាមិនអីទេ គេជួបរឿងទាំងនេះឡើងសុំាហើយ បានន័យថាបុគ្គលនេះមិនស្រលាញ់កិត្តិយសទេ តែងតែមានជំលោះជាមួយគេផ្សេងទៀត!
លោកបន្តថា “ខ្ញុំយល់ថាខ្ញុំសំណាងណាស់ដែលកើតរស់នៅក្នុងសម័យសម្តេចតេជោយុត្តិធម៌ត្រូវតែមាន !អ្នកមានលុយមិនអាចធ្វើបាបជនរងគ្រោះបានដូចមុនទេ។មិនអាចកែប្រែពីសទៅខ្មៅពីខ្មៅទៅស បានទេតុលាការត្រូវតែយុត្តធម៌សូមអរគុណទុកជា មុនឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីឯកឧត្តម កើត រិទ្ធ។

សូមជម្រាបថា ចំពោះរឿងរ៉ាវរវាងពិធីករលោ កសុខ រ៉ាស៊ី និងអ្នករៀបចំកម្មវិធីប្រលងបវរកញ្ញាខាងលើនេះអំឡុងពេលប៉ុន្មានថ្ងៃនេះកាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំង ខណៈដែលលោកប្រកាសថា ប្តឹងពីបទឆបោកនិងអាចប្រឈមការចាប់ខ្លួនផងនោះ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


