ជីវិតកម្សាន្ដ
លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត
ពិធីកររូបសង្ហាសម្បូរវោហារស័ព្ទមិនចេះរីងស្ងួតលោក សុខ រ៉ាស៊ី បានបំផុសស្មារតីអាណាព្យាបាលទាំងអស់ តាមរយៈសារដាស់តឿនមួយ គួរតែមានពេលវេលាដើម្បីអប់រំកូនចៅអំពីគ្រឿងញៀនបំផ្លាញជីវិត។
នេះអាចចាត់ទុកបានថាជាសារក៏មួយក្នុងក្រើនរំលឹកផងដែរ ដល់មហាជនពិសេសគឺយុវវ័យដែលជាទំពាំងស្នងឫស្សី ឲ្យបន្តការខិតខំសិក្សាដើម្បីក្រេបយកនូវចំណេះដឹងសម្រាប់ខ្លួនឯង និងក្រុមគ្រួសារព្រមទាំងសង្គមជាតិព្រោះបើផុងខ្លួនជាមួយគ្រឿងញៀន គឺបណ្តាលឲ្យខូចអនាគតនិងបំផ្លាញខ្លួនឯងជាក់ជាមិនខានឡើយ។

លោក សុខ រ៉ាស៊ី បានលើកឡើងថាក្នុងនាមជាឪពុកម្តាយដែលជាគំរូ គឺត្រូវចេះអប់រំកូនចៅរាល់ថ្ងៃអំពីបញ្ហាគ្រឿងញៀនដែលបំផ្លាញជីវិត ពិសេសនោះកូនតូចៗក៏ត្រូវបង្រៀនផងដែរ។ តាមរយ:នេះ ត្រូវបានអ្នកគាំទ្រ យល់ថា ជាសារមួយដ៏ល្អបំផុតក្នុងការចូលរួមជាមួយសង្គម ដើម្បីបំបាត់បញ្ហាគ្រឿងញៀន។
ក្រៅតែពិធីករ សុខ រ៉ាស៊ី កន្លងមកក៏មានតារាចម្រៀងសំឡេងស្អក និងជាប្រធានក្រុមបាល់ទាត់តារាកម្ពុជា លោក ខេម បានចេញមកបំផុស និងអំពាវនាវដល់យុវជនខ្មែរគួរជៀសឆ្ងាយពីគ្រឿងដែលបំផ្លាញសុខភាព ដោយងាកមកនាំគ្នាចូលរួលេងកីឡាដើម្បីសុខភាពនិងជាតិមាតុភូមិ។
ដោយឡែកកាលពីថ្មីៗកន្លងទៅ សមាគមសិល្បករខ្មែរ បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន រៀបចំកម្មវិធីបណ្តុះបណ្តាលខ្លីមួយ ជូនដល់សិល្បករសិល្បការិនីនៅក្នុងសមាគមផងដែរ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក្នុងគោលបំណងដើម្បីជំរុញការយល់ដឹងបន្ថែមដល់សិល្បករសិល្បការិនី ជុំវិញឥទ្ធិពលដ៏អាក្រក់និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនការរួមគ្នាដោះស្រាយ និងព្យាបាលអ្នកញៀនគ្រឿងញៀននៅកម្ពុជា៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


