ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី ប្រកាសសុំទិញតុក្កតាស៊ីហ្គេមដែលបុរសម្នាក់រើសបានពេលកីឡាករថៃបោះចោលក្នុងតម្លៃ២លានរៀល
បន្ទាប់ពីមានកាចែករំលែករូបភាព និងព័ត៌មានដែលបុរសម្នាក់រើសបានតុក្កតាអនុស្សាវរីយ៍នៃការប្រកួតស៊ីហ្គេមដែលត្រូវបានកីឡាករថៃម្នាក់បោះចោលកាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នោះ ពិធីករលោក សុខ រ៉ាស៊ី បានប្រកាសសុំចែកតុក្កតាស៊ីហ្គេមនេះវិញ ដោយផ្តល់ជូនថវិការ២លានរៀល។

តាមសំណេរដែលពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី បង្ហោះនៅរសៀលថ្ងៃទី១៨ ខែឧសភានេះ បានលើកឡើងថា បើបងប្រុសបានឃើញប្អូនសុំចែកតុក្កតានេះវិញ ជាកាដូរជូនប្អូនវិញក្នុងតម្លៃ២លានរៀល (សុំមិនប្រើពាក្យទិញ)។ លោកបញ្ជាក់ថា តុក្កតានេះពិតជាមានតម្លៃណាស់សម្រាប់ជាតិខ្ញុំព្រោះជាលើកទីមួយនៃប្រវត្តសាស្រ្តកម្ពុជា អាចមានសមត្ថភាពធ្វើជាម្ចាស់ផ្ទះ SEAGAMES ។

លោក សុខ រ៉ាស៊ីបានបន្តថា “ខ្ញុំត្រូវបង្ហោះសារនេះតាំ ងពីម្សិលមិញតែខ្ញុំតាំងចិត្តធ្វើជាម្ចាស់ផ្ទះល្អចិត្តត្រ ជាក់ទទួលភ្ញៀវគ្រប់ប្រទេសមិនប្រកាន់ពូជសាសន៍ ឥឡូវវាបានបញ្ចប់ដោយរលូនហើយកម្ពុជាជាម្ចាស់ ផ្ទះល្អល្បីរន្ទឺពេញសកលលោក។

យ៉ាងណាមិនគេមិនទាន់ដឹងទេថា បុរសរូបនោះព្រមលក់តុក្កតានេះឲ្យមកពិធីករលោក សុខ រ៉ាស៊ី ឬយ៉ាង ណានៅឡើយទេ ព្រោះថា ក្រោយពេលរើសបានតុក្កតា គឺបុរសរូបនេះបានយកវាមកថែរក្សាពោរពេញដោយក្តីស្រលាញ់និងពេញចិត្តខ្លាំង៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


