ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី៖ អ្នកបោកខ្ញុំមិនសងលុយនៅតែដើរបោកអ្នកថ្មីបាន ខណៈជនរងគ្រោះក៏កាន់តែច្រើន
លោក សុខ រ៉ាស៊ី ពិធីករសម្បូរវោហារសព្ទបានបញ្ជាក់ជាថ្មីថា រហូតមកដល់ពេលនេះករណីបណ្ដឹងរបស់លោកពាក់ព័ន្ធរឿងលុយជាង ១ម៉ឺនដុល្លារទៅលើអ្នករៀបចំកម្មវិធី និងជាថៅកែផលិតកម្មមួយ គឺនៅមិនទាន់មានដំណោះស្រាយនៅឡើយទេ ខណៈដែលពាក្យបណ្ដឹងលោក សុខ រ៉ាស៊ី បានដាក់ចូលទៅតុលាការរយៈពេលប្រមាណជិត ២ឆ្នាំមកហើយ។

ពិធីករប្រុសលោក សុខ រ៉ាស៊ី បានបញ្ជាក់ខ្លឹមសារនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា“នេះមុខរបរ រកស៊ីដែលត្រូវគេបោកញឹក អ្នកបោកខ្ញុំមិនសងលុយ នៅតែដើរបោកអ្នកថ្មីបានជនរងគ្រោះកាន់តែច្រើនអាណិតតែកម្មករដាច់បាយ“។
ដោយឡែកកាលពីប៉ុន្មានខែមុនលោក សុខ រ៉ាស៊ី ធ្លាប់បានឲ្យដឹងដោយក្តីសង្ឃឹមថារឿងក្តីលុយជាង ១ម៉ឺនដុល្លាររបស់លោកអាចនឹងមានសង្ឃឹមនៃពន្លឺយុត្តិធម៌ឆាប់ៗ ក្រោយលោកបានជួបមេធាវីម្នាក់ គឺលោកមេធា វី អាំង សុវណ្ណារ៉ា។ លោក សុខ រ៉ាស៊ី បានបញ្ជាក់ខ្លីដែរថា ” ឥឡូវមានពន្លឺហើយសង្ឃឹមថាយុត្តិធម៌អាចមានចំពោះខ្ញុំ និងជនរងគ្រោះជាច្រើន“។

សូមរម្លឹកដែរថា ដោយសារតែរឿងក្តីលោកហាក់ស្ងប់ស្ងាត់ជារឿយៗលោក សុខ រ៉ាស៊ី បានបានចេញមុខស្នើ និងអំពាវនាវយ៉ាងទទូចដល់ប្រព័ន្ធច្បាប់ឲ្យជួយរកយុត្តិធម៌ និងពន្លឿនរឿងក្តីនេះ ដើម្បីស្វែងរកយុត្តិធម៌ចំពោះជនរងគ្រោះដូចជារូបលោកផ្ទាល់។ លោក សុខ រ៉ាស៊ី បានថ្លែងប្រាប់តាមសារអេឡិចត្រូនិកថា “ចំពោះរឿងក្តីរបស់ខ្ញុំ គឺពុំ ទាន់មានដំណោះស្រាយសមស្របណាមួយនៅឡើយទេ ដូច្នេះសូមឲ្យតុលាការជួយពន្លឿនរឿងក្តីផង”។

លោក សុខ រ៉ាស៊ី បាននិយាយទៀតថា ចំណែកឯសំណងក៏លោកនៅមិនទាន់ទទួលបានសូម្បីតែ ១០០លុយខ្មែរដែរ ព្រោះកន្លងមកខាងតុលាការបានទុកពេលឲ្យសម្រុះសម្រួលគ្នាក្រៅផ្លូវច្បាប់សិន ហើយមេធាវីរបស់ភាគីម្ខាងទៀតក៏ព្យាយាមចរចាដែរ ប៉ុន្តែក្រោយការចរចាហើយនៅតែមិនព្រមផ្តល់សំណង ឬសង់លុយឲ្យលោកទេ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


