ជីវិតកម្សាន្ដ
ក្រោយវីជេ ដាដា ទម្លាយរឿងលោក អ៊ិន សុភិន ស្រាប់តែ សុខ រ៉ាស៊ី បញ្ជាក់ថាមានជនរងគ្រោះ ៧ នាក់ហើយ ករណីនេះ
អ្នកគាំទ្រ បានជ្រាបហើយថា ថ្មីៗនេះ វីជេ ដាដា បានទម្លាយរឿងអាស្រូវដ៏រសើប និងអាម៉ាស់ថ្មីមួយទៀតចំពោះលោក អ៉ិន សុភិន ជាម្ចាស់ផលិតកម្មមហាហង្ស ដែលជំពាក់លុយមិនព្រមសង បង្កការភ្ញាក់ផ្អើលដល់មហាជន ព្រមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។

ពាក់ព័ន្ធរឿងរ៉ាវអាស្រូវរបស់លោក អ៉ិន សុភិន ពុំមែនជាលើកទីមួយទេដែលត្រូវបានសិល្បករ សិល្បការិនី ទម្លាយដ៏អាម៉ាស់ជុំវិញរឿងបំណុលជួលមនុស្សឲ្យធ្វើការងារតែមិនបើកលុយឲ្យគេ។
ជាក់ស្ដែង ស្របពេល វីជេ ដាដា ទម្លាយបញ្ហាជំពាក់លុយនេះដែរ ស្រាប់តែពិធីករ លោក សុខ រ៉ាស៊ី ដែលជាជនរងគ្រោះម្នាក់ ក្នុងចំណោមនេះ ក៏ចេញមកបញ្ជាក់ថា មានជនរងគ្រោះ ៧ នាក់ហើយ លើករណីនេះ។
តាមរយៈខ្លឹមសារ នៃសំណេរដែលលោក សុខ រ៉ាស៊ី ស៊ែចែករំលែកបន្តពី វីជេ ដាដា បានលើកឡើងថា ជនរងគ្រោះទី ៧ ហើយ ទាំងតារាសម្ដែង ពិធីករ អ្នករៀបចំឆាក បុគ្គលិក និងគ្រូបង្វឹកបាល់ទាត់។

លោក រ៉ាស៊ី បញ្ជាក់ថា «លុយខ្ញុំ ១៥ ០០០ ដុល្លារ គ្មានបានសូម្បីមួយរៀលលុយខ្មែរ ពឹងតុលាការប្រហែល ២០ ឆ្នាំទៀត បានបានលុយមើលទៅ តើអ្នកណាអាចជួយបាន?»។
ពិធីករសម្បូរវោហារសព្ទលោក សុខ រ៉ាស៊ី ធ្លាប់បានបញ្ជាក់ប្រាប់ «កម្ពុជាថ្មី» ឲ្យដឹងដែរថា គិតរហូតមកដល់ពេលនេះករណីបណ្ដឹងរបស់លោកទៅលើ លោក អ៉ិន សុភិន នៅមិនទាន់មានច្រកចេញ ឬ ដំណោះស្រាយនៅឡើយទេ ខណៈដែលពាក្យបណ្ដឹងនោះ គឺ លោក សុខ រ៉ាស៊ី បានដាក់ចូលទៅតុលាការរយៈពេលប្រមាណជា ១ ឆ្នាំ មកហើយ។
លោក សុខ រ៉ាស៊ី ដោយសារតែហេតុផលស្ងប់ស្ងាត់ជាថ្មីម្តងទៀតនេះ ទើបលោកចេញមុខស្នើ និងអំពាវនាវយ៉ាងទទូចដល់ប្រព័ន្ធច្បាប់ឲ្យជួយរកយុត្តិធម៌ និងពន្លឿនរឿងក្តីនេះ ដើម្បីស្វែងរកយុត្តិធម៌ចំពោះជនរងគ្រោះដូចជារូបលោកផ្ទាល់។


លោក សុខ រ៉ាស៊ី បានថ្លែងប្រាប់តាមសារអេឡិចត្រូនិកថា “ចំពោះរឿងក្តីរបស់ខ្ញុំ គឺពុំទាន់មានដំណោះស្រាយសមស្របណាមួយនៅឡើយទេ ដូច្នេះសូមឲ្យតុលាការជួយពន្លឿនរឿងក្តីនេះផង”។
លោក សុខ រ៉ាស៊ី និយាយទៀតថា ចំណែកឯសំណង ក៏លោកនៅមិនទាន់ទទួលបានសូម្បីតែ ១០០ លុយខ្មែរដែរ ព្រោះកន្លងមក ខាងតុលាការបានទុកពេលឲ្យសម្រុះសម្រួលគ្នាក្រៅផ្លូវច្បាប់សិន ហើយមេធាវីរបស់គាត់(លោក អ៊ិន សុភិន) ព្យាយាមចរចាដែរ ប៉ុន្តែក្រោយការចរចាហើយនៅតែមិនព្រមផ្តល់សំណង ឬ សង់លុយឲ្យលោកទេ។ លោកសង្កត់ធន់ថា មកដល់ពេលនេះ ខ្លួនពុំទាន់ទទួលបានពន្លឺយុត្តិធម៌ និងសំណងទេ៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


