ជីវិតកម្សាន្ដ
ចង់ដឹងទេតើនៅកម្ពុជាមានរោងភាពយន្តប៉ុន្មាននិងនៅខេត្តណាខ្លះ?
បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានរោងភាពយន្តសរុបចំនួន២២នៅតាមរាជធានីខេត្តចំនួន៥ ក្នុងនោះរាជធានីភ្នំពេញមានចំនួនច្រើនជាងគេ។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:បានឲ្យដឹងនៅព្រឹកថ្ងៃទី២១វិច្ឆិកានេះថា បច្ចុប្បន្ននេះនៅទូទាំងប្រទេសមានរោងកុនចំនួន២២ មានបន្ទប់បញ្ចាំងចំនួន៩៨និងចំនួនកៅអីចំនួន១៤៣៤២កន្លែងនៅតាមរាជធានីខេត្តចំនួន៥។
លោកបានបន្តថា ក្នុងនោះមានរាជធានីភ្នំពេញមានរោងភាពយន្តចំនួន១៤មានបន្ទប់បញ្ចាំងចំនួន៧៥ និងមានចំនួនកៅអីជាង១ម៉ឺនកន្លែង។ ខេត្តសៀមរាបមានចំនួន៣មាន៧បន្ទប់ និងមានកៅអីជាង១៤០០កន្លែង ។ខេត្តព្រះសីហនុមានចំនួន២កន្លែងមាន៦បន្ទប់ និងមានចំនួនកៅអីជាង៦០០កន្លែង។ ខេត្តបាត់ដំបងមានចំនួន១កន្លែងមាន២បន្ទប់និងចំនួនកៅអីជិត៣០០កន្លែងនិងខេត្តបន្ទាយមានជ័យមានចំនួន២កន្លែងមាន៥បន្ទប់និងចមានចំនួនកៅអីជិត៥០០កន្លែង។

លោកបានបន្ថែមទៀតថា គិតត្រឹមថ្ងៃនេះមានរោងភាពយន្ត ដែលបានបើកដំណើរការមានចំនួនដដែលទេដូចមុនព្រឹត្តិការណ៍ថ្ងៃ០៣វិច្ឆិកាពោលគឺមិនមានប្រែប្រួលទេ។
លោកបានបញ្ជាក់ថាមានរោងភាពយន្តនៅចំនួន៤រួមមានខេត្តបន្ទាយមានជ័យ ព្រះសីហនុ បាត់ដំបងនិងកំពង់ចាមកំពុងដាក់ពាក្យស្នើសុំមកក្រសួងសុំបើកដំណើរការរោងភាពយន្តឡើងវិញព្រោះថាមុនការបើកដំណើរការរោងកុនឡើងវិញនេះក្រសួងតម្រូវឲ្យដាក់ពាក្យស្នើសុំមកក្រសួងនិងចុះអនុស្សារណៈជាមួយក្រសួងជាមុនសិន។
លោកបានឲ្យដឹងទៀតថា ក្នុងនោះក្រសួងតម្រូវឲ្យរោងកុនទាំងនោះដាក់អ្នកទស្សនាបានតែ៥០ភាគរយប៉ុណ្ណោះនៃចំនួនកៅអីសរុបនិងត្រូវគោរពទៅតាមវិធានរបស់ក្រសួងសុខាភិបាលនិងក្រសួងវប្បធម៌ដូចជាតម្រូវឲ្យអ្នកចូលទស្សនាពាក់ម៉ាស វ៉ាស់កម្តៅ រក្សាគម្លាត សំអាតអនាម័យដៃ បញ្ចាំងសារអប់រំ បាញ់ថ្នាំសម្លាប់មេរោគពេលចប់រឿងនីមួយៗនិងសំអាតបន្ទប់ទឹកឲ្យមានអនាម័យស្អាតដើម្បីកុំឲ្យឆ្លងជំងឺផ្សេងៗពិសេសជំងឺកូវីដ១៩៕
សំអឿន


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


