ព័ត៌មានជាតិ
រោងភាពយន្ត Major Cineplex បានប្តូរឈ្មោះទៅជា Sabay Cinema ក្រោមកម្មសិទ្ធិរបស់កូនខ្មែរទាំងស្រុង
នៅរសៀលថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៥ រោងភាពយន្ត Major Cineplex ត្រូវបានប្តូរឈ្មោះទៅជា Sabay Cinema ក្រោមកម្មសិទ្ធិរបស់កូនខ្មែរទាំងស្រុង ទាំងការរៀបចំបច្ចេកទេស និងការគ្រប់គ្រង។

ក្នុងសន្និសីទសារព័ត៌មាន និងពិធីសម្ពោធជាផ្លូវការនៃរោងភាពយន្ត Sabay នៅថ្ងៃទី០៥ ខែមីនា នេះ លោក ជី សិលា ស្ថាបនិក នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានលើកឡើង ថា បន្ទាប់ពី Major Cineplex Thailand ចង់ដកខ្លួនពីប្រទេសកម្ពុជា ក្រុមហ៊ុន Sabay បានចរចាទិញយកភាគហ៊ុនទាំងអស់របស់ Major Cineplex ព្រមទាំងប្តូរឈ្មោះទៅជា Sabay Cinema វិញដែលដឹកនាំ និងគ្រប់គ្រងដោយកូនខ្មែរទាំងស្រុងដើម្បីបម្រើដល់ប្រជាជនខ្មែរក្នុងវិស័យឧស្សាហកម្មភាពយន្ត។
លោកបាននិយាយថា៖ “ក្នុងនាមក្រុមហ៊ុន Sabay Digital Group ថ្ងៃនេះគឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់យើងទាំងអស់គ្នា។ ការប្រកាសដាក់ឱ្យដំណើរការ Sabay Cinema និង Sabay Rhythm & Bowl មិនមែនត្រឹមតែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែវាគឺជាការប្រកាសពី «មោទនភាព និងកម្មសិទ្ធិរបស់ខ្មែរទាំងស្រុង» នៅក្នុងវិស័យកម្សាន្តកម្រិតពិភពលោក”។

ចំពោះការផ្លាស់ប្តូរនេះ លោក ជី សិលា បានបញ្ជាក់ពីការប្តេជ្ញានឹងពង្រឹងឧស្សាហកម្មភាពយន្តឱ្យកាន់តែរឹងមាំ និងពង្រីកវិស័យផលិតមាតិកានៅកម្ពុជាឱ្យមានភាពរីកចម្រើន។ តាមរយៈការវិនិយោគរយៈពេលវែង Sabay នឹងផ្តល់ឱកាសមាសដល់អ្នកមានសមត្ថភាព និងទេពកោសល្យថ្មីៗ ឱ្យបានចូលរួមយ៉ាងសកម្មក្នុងវិស័យភាពយន្ត និងការច្នៃប្រឌិត ។ ជាមួយគ្នានេះ លោកថា អតិថិជននឹងនៅតែទទួលបានសេវាកម្ម និងបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ដូចជា IMAX Laser និង ScreenX ដែលមានទំហំធំជាងគេ។ អ្វីដែលកាន់តែពិសេសនោះ គឺការកែលម្អបរិយាកាសឱ្យកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានស្តង់ដារខ្ពស់ជាងមុន។ លោកសង្កត់ធ្ងន់ថា៖ “យើងប្តេជ្ញាបន្តនាំយកបច្ចេកវិទ្យា និងបទពិសោធន៍ល្អៗបំផុតមកបម្រើជូនទស្សនិកជនជាបន្តបន្ទាប់”។
ក្រៅពីរោងភាពយន្ត លោក ជី សិលា ក៏គ្រោងបន្ថែមនូវហាងកាហ្វេ និងកន្លែងធ្វើការរួមគ្នា (Co-working space) ដើម្បីក្លាយជាមជ្ឈមណ្ឌលជួបជុំបែបយុវវ័យសម័យថ្មី មានទីធ្លាធំទូលាយក្នុងការជួបជុំគ្នាថែមទៀតផង។ អ្វីដែលកាន់តែពិសេសនោះ លោកបានឱ្យដឹងដែរថា ចំពោះតម្លៃសំបុត្រគឺមិនមានការឡើងថ្លៃឡើយ ហើយថែមទាំងអាចនឹងចុះតម្លៃទាបជាងមុនថែមទៀតផង។
“នេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើរថ្មីតែប៉ុណ្ណោះ។ យើងមានមោទនភាពដែលបានបោះជំហានទៅមុខរួមគ្នាជាមួយលោកអ្នក ដើម្បីលើកកម្ពស់វិស័យកម្សាន្តជាតិឱ្យកាន់តែរុងរឿង” ។ នេះ បើតាមលោក ជី សិលា៕







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


