ជីវិតកម្សាន្ដ
រោងភាពយន្ត Sabay Cinema កំពុងទទួលបានប្រជាប្រិយ ក្រោយក្លាយជាកម្មសិទ្ធិខ្មែរទាំងស្រុង
បន្ទាប់ពី Sabay Digital Group សម្រេចកទិញយកភាគហ៊ុនទាំងអស់របស់ Major Cineplex មកគ្រប់គ្រង រោងភាពយន្តធំមួយនេះ ហាក់សន្សឹមទទួលបានប្រជាប្រិយភាពឡើងវិញ ជាមួយនឹងការចាក់បញ្ចាំងភាពយន្តល្បីៗដ៏សម្បូរបែប ទាំងជាតិ និងអន្តរជាតិ លើកលែងតែភាពយន្តថៃ។

ការទិញយកភាគហ៊ុននេះដែរ គឺដើម្បីធានាថា អាជីវកម្មកម្សាន្តដ៏ធំមួយនេះ នឹងត្រូវដឹកនាំដោយស្នាដៃ និងស្មារតីសហគ្រិនខ្មែរ ក្នុងន័យដើម្បីបម្រើដល់ជនជាតិខ្មែរប្រកបដោយនិរន្តរភាព។
ថ្មីៗនេះ Sabay Cinema ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនខ្មែរ Sabay Digital Group បានបន្តបេសកកម្មជំរុញអាជីវកម្មកម្សាន្តមួយនេះ អាចបន្តបម្រើដល់ពលរដ្ឋខ្មែរ តាមរយៈខ្សែភាពយន្តល្បីៗជាច្រើន។ ពិសេសភាពយន្តក្នុងស្រុកដែលកំពុងចាក់បញ្ចាំង រួមមានដូចជារឿង ចាស់កំព្រា និង ទាយាទធ្មប់ជាដើម ខណៈក៏មានកុនខ្មែរជាច្រើនផ្សេងទៀត ត្រៀមចាក់បញ្ចាំងឆាប់ៗនេះផងដែរ។
នេះជាការបើកទំព័រថ្មីមួយសម្រាប់វិស័យកម្សាន្តខ្មែរ ខណៈលោក ជី សិលា កំណត់បេសកកម្មសំខាន់៣៖
១. ការប្តេជ្ញាចំពោះកម្ពុជា ៖ ពង្រឹងឧស្សាហកម្មភាពយន្ត និងផ្តល់ឱកាសដល់អ្នកមានសមត្ថភាព និងទេពកោសល្យថ្មីៗក្នុងការចូលរួមយ៉ាងសកម្មក្នុងវិស័យភាពយន្ត និងច្នៃប្រឌិត។
២. រក្សាគុណភាព និងបន្ថែមបទពិសោធថ្មី ៖ អតិថិជននឹងទទួលបានសេវាកម្ម និងបច្ចេកវិទ្យាថ្មីៗដូចជា IMAX Laser និង ScreenX, ជាមួយបរិយាកាសស្រស់ស្រាយ និងមានស្តង់ដារខ្ពស់។
៣. លើសពីការទស្សនាភាពយន្ត ៖ កសាង «ប្រព័ន្ធអេកូឡូស៊ីកម្សាន្ត» ដ៏សម្បូរបែប។ ការប្តូរឈ្មោះ Blue-O ទៅជា Sabay Rhythm & Bowl បង្ហាញថាមពលថ្មី រួមបញ្ចូលកីឡា, តន្ត្រី និងកម្សាន្ត, ជាមួយហាងកាហ្វេ និង Co-working space សម្រាប់យុវវ័យ និងសហគមន៍អ្នកច្នៃប្រឌិត។
តួយ៉ាង បេសកកម្មចុងក្រោយ របស់ Sabay គឺក្លាយជាវេទិកាដ៏រឹងមាំ សម្រាប់គាំទ្រផលិតករ អ្នកនិពន្ធ និងអ្នកបង្កើតមាតិកាភាពយន្តខ្មែរ ដើម្បីធានាថា ស្នាដៃខ្មែរនឹងទទួលបានវេទិកា និងការគាំទ្រដ៏កក់ក្តៅពីសហគមន៍ទូទាំងប្រទេស៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


