ជីវិតកម្សាន្ដ
រោងភាពយន្តថ្មី ២ ទៀត មានវត្តមាននៅភ្នំពេញ ក្រោយស្ថានភាពកូវីដ-១៩ ធូរស្រាល
ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល រោងភាពយន្តថ្មីចំនួន ២ បន្ថែមទៀតបានបង្កើតឡើងនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យចំនួនរោងភាពយន្តកើនឡើងដល់ ២៤ នៅទូទាំងប្រទេស។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍នៅព្រឹកថ្ងៃទី០៩ ខែមិថុនានេះថា រោងភាពដែលទើបបង្កើតថ្មីចំនួន២ ទីតាំងនេះគឺ ទី១រោងភាពយន្ត ឡេជែន នៅផ្សារទំនើបមីដថោន ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ និងមួយទៀតរោងភាពយន្តឡេជែន នៅខេអេម៉ល នៅតាមបណ្តោយផ្លូវវ៉េងស្រេង ដែលរោងភាពយន្តទាំងពីរនេះមានកៅអីសរុបប្រមាណជាង ១ពាន់កៅអី។

លោកបានបន្តថា ការបង្កើតរោងភាពយន្តថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ពិសេសយុវជនដែលចូលចិត្តទស្សនាភាពយន្តនៅតាមរោងកុន ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល ខណៈនៅចុងខែមេសាឆ្នាំ២០២២ យើងបានអនុញ្ញាតឱ្យរោងភាពយន្តទូទាំងប្រទេសបើកដំណើរការទាំងអស់ឡើងវិញ ដោយទទួលភ្ញៀវ ១០០ ភាគរយនៃចំនួនកៅអី។

លោក ប៉ុក បូរក្ស បានបន្តទៀតថា ការបង្កើតចំនួនរោងកុន ២ ទីតាំងបន្ថែមទៀតនេះ បានធ្វើឱ្យរោងភាពយន្តនៅទូទាំងប្រទេសកើនឡើងដល់ចំនួន ២៤ នៅតាមរាជធានីខេត្តចំនួន៥ ក្នុងនោះ មានបន្ទប់បញ្ចាំងជាង ១០០ និងចំនួនកៅអីជាង ១៥ ០០០ កន្លែង។

ប្រធាននាយកដ្ឋានភាពយន្ត រូបនេះបានបន្តថា ក្នុងចំណោមរោងភាពទាំងនោះ រាជធានីភ្នំពេញមានរោងភាពយន្តមានចំនួនច្រើនជាងគេរហូតដល់ ១៦ មានបន្ទប់បញ្ចាំងជាង ៨០ និងមានចំនួនកៅអីជាង មួយម៉ឺនកន្លែង។ ខេត្តសៀមរាបមានចំនួន ៣កន្លែង មាន ៧បន្ទប់ និងមានកៅអីជាង ១ ៤០០ កន្លែង។ ខេត្តព្រះសីហនុមានចំនួន ២កន្លែង មាន ៦បន្ទប់ និងមានចំនួនកៅអីជាង ៦០០ កន្លែង។ ខេត្តបាត់ដំបងមានចំនួន ១កន្លែង មាន២បន្ទប់ និងចំនួនកៅអីជិត ៣០០កន្លែង និងខេត្តបន្ទាយមានជ័យមានចំនួន ២កន្លែង មាន៥បន្ទប់ និងមានចំនួនកៅអីជិត ៥០០កន្លែង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


