ជីវិតកម្សាន្ដ
ក្រោយផ្អាកថតភ្លាមៗ! JTBC បានបញ្ជាក់ម្ដងទៀត តារាសម្ដែងទាំងអស់បានធ្វើតេស្ត អវិជ្ជមានកូវីដ១៩
នៅថ្ងៃទី ២៥ ខែវិច្ឆិកានេះ JTBC បានបញ្ជាក់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នាថាតួសម្ដែង និងសមាជិកក្រុមការងារ ដែលត្រៀមថតរឿងភាគ «Snowdrop» នាពេលខាងមុខសុទ្ធតែបានធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩។
Jisoo សមាជិករបស់ BLACKPINK ដើរជាតួឯកស្រី
គួររម្លឹកផងដែរថា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា JTBC បានប្រកាសផ្អាកថតសម្ដែងភ្លាមៗដោយសារតែតារាសម្ដែងតួរងម្នាក់ បានធ្វើតេស្តវិជ្ជមានកូវីដ១៩។ មកដល់ពេលនេះថ្ងៃទី ២៥ JTBC បានបញ្ជាក់ពីការធ្វើតេស្តអវិជ្ជមាននៃអ្នកទាំងអស់ដែលមានទំនាក់ទំនងជាមួយតួសម្តែងម្នាក់នោះ។
នេះបើយោងតាមការបញ្ជាក់ពី JTBC ថា «ពួកយើងមិនអាចបញ្ជាក់ពីថ្ងៃកំណត់នៃការថតរឿងដែលបានគ្រោងទុកនោះទេ ប៉ុន្តែយើងគ្រោងនឹងបន្តការថតក្នុងពេលឆាប់ៗនេះ។ស្របពេលដែលមានការអនុលោមតាមគោលការណ៍បង្ការនៃការការពារកូវីដ១៩។»
តារាសម្ដែង Jung Hae In ដើរជាតួឯកប្រុស
គួរបញ្ជាក់ជាថ្មីម្ដងទៀតថា រឿងភាគ «Snowdrop» គឺគ្រោងនឹងចាក់ផ្សាយនៅឆ្នាំ ២០២១ ដោយចូលរួមសម្ដែងពី Jung Hae In, Jisoo សមាជិករបស់ BLACKPINK, Jang Seung Jo, Kim Hye Yoon និងច្រើនទៀត។ ទន្ទឹមនឹងនេះតួសម្ដែង និងសមាជិកក្រុមការងារផ្សេងៗទៀតនាបច្ចុប្បន្ន បានបញ្ជាក់តេស្តលទ្ធផលអវិជ្ជមានកូវីដ១៩៕
អត្ថបទផ្ដល់ដោយ៖Porman
ចុចអាន៖សម្ដែងរឿងថ្មីរួមគ្នាលើកដំបូង Gong Yoo និង Park Bogum បញ្ចេញរូបជាមួយគ្នាយ៉ាងស្និទ្ធ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


