ជីវិតកម្សាន្ដ
តារាចម្រៀង ទិត្យ សុធារី ព្រមានអតីតគូស្នេហ៍ បន្ទាប់ពីប្រកាសចែកផ្លូវគ្នា
តារាចម្រៀងស្រី ទិត្យ សុធារី បានប្រកាសព្រមានលើអតីតគូស្នេហ៍លោក ជនិន្ទ្រ អរុណរស្មី បើនៅតែបន្តយករូបភាពរបស់នាងទៅបង្ហោះនៅលើគណនីហ្វេសប៊ុកទៀត។
ការព្រមានរបស់ ទិត្យ សុធារី នេះ បានធ្វើឡើងក្រោយពេលដែលប៉ុន្មានថ្ងៃនេះ នាងបានប្រកាសចែកផ្លូវគ្នាជាមួយលោក ជនិន្ទ្រ អរុណរស្មី បង្កការភ្ញាក់ផ្អើលដល់មហាជន។ ប៉ុន្តែស្រាប់តែរំលងបាន២ថ្ងៃអតីតគូរស្នេហ៍រូបនោះ ក៏បានយករូបភាពរវាងនាង និងលោកទៅបង្ហោះហាក់ដូចគ្មានរឿងអ្វីកើតឡើង។

តារាស្រី ទិត្យ សុធារី បានលើកឡើងថា នាងពិតជាមិនចង់វែងឆ្ងាយទេណាលោក ជនិន្ទ្រ អរុណរស្មី ស្រីគ្រប់លក្ខ័ ផុសរូបនាងដើម្បីគំរាមអោយនាងព្រមលើកលែងទោសអោយ ទាល់តែនាងព្រមលើកលែងទោស ទើបឈប់ផុសOk។ នាងបានបញ្ជាក់ថា គ្មានថ្ងៃដែលនាងលើកលែងអោយឡើយ។
ទិត្យ សុធារី បញ្ជាក់ថា បើអ្នកចង់បន្តការផុសក៏តាមចិត្ត ប៉ុន្តែប្រយ័ត្ននាងអស់ការអាណិត ហើយប្តឹងអ្នកពីបទផុសរូបនាងដោយគ្មានការអនុញ្ញាត នាងនិងអ្នកគឺគ្មានអ្វីពាក់ព័ន្ធគ្នាទៀតទេ បើអ្នកនៅតែម្ខាងចាត់ទុកថាអ្នកជាមនុស្សមានសតិមិនគ្រប់។

សូមបញ្ជាក់ថា កាលពី២ថ្ងៃមុននេះ តារាស្រី ទិត្យ សុធារី បានប្រកាសក្តែងៗថា ទំនាក់ទំនងរវាងនាងនិងលោក ជនិន្ទ្រ អរុណរស្មី បានដើរដល់ផ្លូវបញ្ចប់ហើយ៕
អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


