Connect with us

ជីវិតកម្សាន្ដ

ចូលរួមរំលែកទុក្ខ! ឪពុកតារាសម្តែង ព្រះកាយច័ន្ទ ទទួលមរណភាព

បានផុស

នៅ

តារាសម្តែងព្រះកាយច័ន្ទ និងក្រុមគ្រួសារពេលនេះ កំពុងមានទុក្ខដ៏ក្រៀមក្រំនិងសោកសៅបំផុត ខណៈដែលលោកឪពុកជាទីស្រលាញ់បានទទួលមរណភាពហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តារា​ស្រី ព្រះកាយ ច័ន្ទ បាន​រៀប​រាប់ទាំង​សោកសៅ​នៅ​យប់​ថ្ងៃទី​២៥ ​ខែតុលា ​ឆ្នាំ​២០២១​នេះ​ថា​ លោក​ឪពុក​ជាទី​ស្រលាញ់​របស់​កូន​អើយ លោក​ពុក​ទៅ​ចោល​កូន​ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ​កូន​លែងមាន​ឃើញ​មុខ​ប៉ា​ទៀតហើយ ។​

​តារា​សម្តែង​រូបនេះ​បន្តទៀតថា ​សូម​ប៉ា​ទៅ​ឲ្យ​បាន​សុខ​ទៅកាន់​សុគតិភព​កុំ​បារម្ភ​គិតពី​កូនៗ​នឹង​ម៉ែ​អី​ កូន​អាច​មើលថែ​គ្រួសារ​យើង​បាន​ណា​ប៉ា សូម​ប៉ា​ទៅបាន​សុខ​។​

​តាមរយៈ​ដំណឹង​មរណទុក្ខ​ដ៏​សោកសៅ​ និង​ក្រៀមក្រំ​បំផុត​នេះដែរ ​គេ​ឃើញ​មាន​អ្នកគាំទ្រ​និង​មហាជន​ព្រមទាំង​អ្នកសិល្បៈជាច្រើន​បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​របស់ ព្រះកាយច័ន្ទ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម