ជីវិតកម្សាន្ដ
បង្កើនភាពសប្បាយរីករាយ នៃការអបអររបស់អ្នកជាមួយស្រាបៀរ Heineken®
បន្ទាប់ពីឆ្លងកាត់ឆ្នាំដ៏លំបាកកន្លងមក ប្រជាជនកម្ពុជាកំពុងតែទន្ទឹងរង់ចាំដល់ថ្ងៃបុណ្យចុងឆ្នាំ ដើម្បីជួបជុំក្រុមគ្រួសារ និងមិត្តភក្ដិ។ ទោះបីជាយ៉ាងណាក៏ដោយការប្រារព្ធពិធីបុណ្យទាំងនេះ នៅតែបន្តជួបការរំខានបន្ដិចបន្ដួចដូចដែលធ្លាប់បានដឹងរួចមកហើយ។
សម្រាប់រដូវកាលប្រារព្ធពិធីបុណ្យខាងមុខនេះ ក្រុមហ៊ុនស្រាបៀរ Heineken® ស្រាបៀរលេខ១លំដាប់ថ្នាក់ពិភពលោក សូមអញ្ជើញអតិថិជនទាំងអស់សម្លឹងមើលនូវភាពអវិជ្ជមានទាំងនោះនៅ ក្នុងទស្សនៈវិជ្ជមាន ហើយរីករាយជាមួយនឹងការពិតដែលបង្ហាញតាមរយៈភាពអវិជ្ជមានទាំងនោះដែលជាផ្នែកមួយ ក្នុងការបង្កើតបានការជួបជុំដ៏ល្អឥតខ្ចោះ! ក្នុងការបើកដំណើរការយុទ្ធនាការណ៍ជាសកលនេះ ក្រុមហ៊ុនស្រាបៀរ Heineken® បានចេញផ្សាយនូវវីដេអូពាណិជ្ជកម្មលើទូរទស្សន៍មួយបង្ហាញអំពីការរំខានមួយចំនួន ដែលនាំទៅរកការប្រារព្ធពិធីបុណ្យដ៏អស្ចារ្យមួយ! ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យផ្សេងៗនាពេលខាងមុខ ក្រុមហ៊ុនស្រាបៀរ Heineken® នឹងបង្ហាញវត្តមានតារាពិសេសរបស់ខ្លួននោះគឺ Heineken® BOT។
Heineken® BOT គឺជាមនុស្សយន្ដទូទឹកកកស្វ័យប្រវត្តិកម្មដំបូងគេបង្អស់ពីសហរដ្ឋអាមេរិក ដែលនឹងដឹកជញ្ជូនស្រាបៀរ Heineken® ដ៏ត្រជាក់ជូនអតិថិជនជុំវិញទីក្រុងភ្នំពេញ។ មនុស្សយន្ដនេះនឹងធ្វើដំណើរនៅតាមផ្សារទំនើប និងតាមផ្លូវដើរដោយនាំមកជាមួយនូវស្រាបៀរ Heineken® ដ៏ត្រជាក់ៗទៅកាន់អ្នកគាំទ្ររបស់ខ្លួន។ សូមរង់ចាំទស្សនា នូវការធ្វើដំណើរកម្សាន្ដរបស់មនុស្សយន្ដ Heineken® BOT នៅទីកន្លែងដែលនៅជិតអ្នកនាប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
នៅក្នុងខែធ្នូនេះ ក្រុមហ៊ុនស្រាបៀរ Heineken® នឹងបំភ្លឺនូវដើមណូអែលរបស់ខ្លួនដែលមានកម្ពស់ ២០ហ្វីត ម្ដងទៀត នៅផ្សារទំនើប អ៊ីអន ម៉ល ១ និង ២។ អ្នកនឹងឃើញដបស្រា Heineken® ចំនួន 1,500ដប ដែលនឹងត្រូវរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើតជាដើមឈើនីមួយៗ ជាមួយនឹងរូបផ្កាយក្រហមនៅផ្នែកកំពូលផងដែរហើយមានសម្រាប់តែខែធ្នូនេះប៉ុណ្ណោះ។ សូមធ្វើដំណើរមកកាន់ទីតាំងទាំងនេះ ដើម្បីថតរូបនៃការប្រារព្ធពិធីបុណ្យដ៏អស្ចារ្យនេះជាមួយមិត្តភក្តិ និងគ្រួសាររបស់អ្នក! ចំណែកឯនៅផ្សារម៉ាក្រូ នឹងមានប្រូម៉ូសិនពិសេសសម្រាប់រដូវកាលនៃពិធីបុណ្យនេះ ដែលអតិថិជនអាចទទួលបានវ៉ែនតា Heineken® Festive ដ៏ស្រស់ស្អាត ជាមួយចំនួនមានកំណត់មានតែនៅក្នុងខែធ្នូនេះប៉ុណ្ណោះ។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ “វាជាឆ្នាំដ៏លំបាកមួយ ហើយឥឡូវនេះ ទីបំផុតយើងអាចអបអរជាមួយគ្នាម្តងទៀតបានយើងមានសេចក្តីរំភើបរីករាយជាក្រៃលែង ក្នុងការផ្ដល់ជូនដល់អតិថិជនរបស់យើងជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ ដែលមានតែស្រាបៀរ Heineken® ប៉ុណ្ណោះដែលអាចផ្តល់ជូនបាន។ សូមត្រៀមខ្លួនសម្រាប់ការទស្សនាមនុស្សយន្ដ Heineken® BOT ដែលជាបទពិសោធន៍ប្រកបដោយភាពនវានុវត្ដន៍ដ៏អស្ចារ្យមួយ ព្រោះវានឹងបង្ហាញខ្លួនតែក្នុងរយៈពេលកំណត់ប៉ុណ្ណោះ ដើម្បីបង្កើននូវសា្មរតីនៃការប្រារព្ធពិធីបុណ្យដ៏ស្រស់បំព្រងរបស់យើង។
សម្រាប់ព័ត៌មានបន្ថែមអំពីយុទ្ធនាការណ៍របស់ក្រុមហ៊ុនស្រាបៀរ Heineken® ដើម្បីអបអរពិធីបុណ្យដ៏រីករាយ នៅក្នុងប្រទេសកម្ពុជា, សូមតាមដានបណ្ដាញសង្គមដូចខាងក្រោម៖
Facebook: https://www.facebook.com/HEINEKENCambodia/
Instagram: https://instagram.com/heineken_kh
ព័ត៌មានអំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា – ពីមុនមានឈ្មោះជា ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) – គឺជាផ្នែកមួយនៃ ក្រុមហ៊ុនហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរអន្ដរជាតិធំជាងគេ។ ក្រុមហ៊ុនចាប់ប្រតិបត្តិការអាជីវកម្មក្នុង ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុន
រួមគ្នារវាង ក្រុមហ៊ុនអាស៊ីប៉ាស៊ីហ្វិចប៊ែវើរីលីមីតធីត និង ក្រុមហ៊ុនប្រូហ្គ្រេសនាំចូល-នាំចេញ មុនក្លាយជាក្រុមហ៊ុនហ៊ិននីគែន ១០០% ទាំងស្រុងនៅឆ្នាំ២០១។ ទន្ទឹមនឹងនេះក្រុមហ៊ុនមានបុគ្គលិកសរុបប្រហែល ៧០០នាក់កំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិចស្ត្រាស្តោត, Anchor, Anchor White និង Gold Crown ជាដើម – ដែលយោងតាមស្ដង់ដារអន្ដរជាតិកម្រិតខ្ពស់ ដែលបាននាំយកមកពីប្រទេសហូឡង់ ដែលជាប្រភពកំណើតដើម។ និរន្ដរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia” ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១០ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)