Connect with us

ព័ត៌មានជាតិ

ស្រាបៀ Heineken® បញ្ចេញនូវកំប៉ុងវែងថ្មីដ៏ទាន់សម័យសម្រាប់ទីផ្សារកម្ពុជា ដើម្បីអបអរខួប ១៥០ ឆ្នាំ នៃការវិវត្តន៍លំដាប់ពិភពលោករបស់ខ្លួន

បានផុស

នៅ

នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៣ Heineken® ជា​ស្រា​បៀរ​លំដាប់​ពិភពលោក​ដ៏​ល្បី​មួយ បាន​សម្ពោធ​រូបរាង ថ្មី​ដ៏​ទាន់សម័យ​នា​ថ្ងៃនេះ​នៅ​ប្រទេស​កម្ពុជា គឺ​រូបរាង​កំប៉ុង​វែង ដែល​ផ្តល់នូវ​រសជាតិ​ដ៏​ស្រស់ស្រាយ ដែលមាន​ចំណុះ ៣៣០​មី​លី​លីត្រ​ដូចដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព្វថ្ងៃនេះ មរតក​ដ៏​សម្បូរបែប​របស់​ស្រា​បៀរ Heineken® បាន​ឆ្លងកាត់​រយៈពេល ១៥០​ឆ្នាំ​មកហើយ ចាប់តាំងពី​ថ្ងៃ​ដែល ម៉ាក​យីហោ​នេះ ត្រូវបាន​ផលិត​ជា​លើកដំបូង​នៅក្នុង​ទីក្រុង Amsterdam ។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​បង្ហាញ​ពី​គោល​គំនិត ដែល​គួរឱ្យកត់សម្គាល់​នៅក្នុង​មរតក​ដ៏​យូរអង្វែង​របស់ខ្លួន​ចំនួន​ពីរ​គឺ​៖ ជា​ស្រា​បៀរ​គុណភាព​លំដាប់​ផ្កាយ​៥ ដែល​បាន​ឆ្លងកាត់​ពេលវេលា​យូរអង្វែង ព្រមទាំង​បន្ត​លេចធ្លោ​លើ​ការច្នៃប្រឌិត នៅ​ជាង ១៩០​ប្រទេស ទូទាំង​ពិភពលោក​។

លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ «​ស្រា​បៀរ Heineken® ត្រូវបាន​ពិសា​ជុំវិញ​ពិភពលោក ដែល​ស្រា​បៀរ​នេះ​តែងតែ​ផ្តល់នូវ​ពេលវេលា​ដ៏​សម្បូរបែប​ក្នុងការ​បង្កើត​ទំនាក់ទំនង​ដ៏​រីករាយ ដល់​ជីវិត​អតិថិជន​របស់​យើង​។ រសជាតិ​ដ៏​ល្បី​នេះ​នៅតែ​រក្សា​ដូចដើម​ក្នុង​កំប៉ុង​វែង​របស់​យើង ដែលជា​រូបរាង​ថ្មី ទាន់សម័យ និង​ពិសេស​ជាង​មុន ដែល​នឹង​ធ្វើឱ្យ​ស្រា​បៀរ​នេះ​កាន់តែ​លេចធ្លោ​ជាង​មុន មិន​ថា​ពេលដែល​ដាក់តាំង​នៅលើ​ធ្នើរ​តាំង ឬក៏​ពេល​នៅក្នុង​ដៃ អតិថិជន​របស់​យើង​ក៏ដោយ​។​»

ការដាក់​បង្ហាញ​ថ្មីៗ​នេះ​ធ្វើឡើង​បន្ទាប់ពី​យុទ្ធនាការ «​អបអរ​ខួប ១៥០​ឆ្នាំ​នៃ​ពេលវេលា​ដ៏​រីករាយ​» ដ៏​ល្បីល្បាញ​របស់ ស្រា​បៀរ Heineken® ដែល​បាន​ប្រារព្ធ​ទូទាំង​ពិភពលោក រួមទាំង​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ ជា​ផ្នែក​មួយ​នៃ​ការអបអរ​ការ​គម្រប់​ខួប​របស់ខ្លួន ស្រា​បៀរ Heineken® បានធ្វើការ​ជាមួយ​ស្ថាប័ន​សិក្សា និង​អ្នកវិទ្យាសាស្ត្រ​ផ្នែក​អាកប្បកិរិយា ដើម្បី​ក្លាយជា​ម៉ាក​យីហោ​ស្រា​បៀរ​ទី​១ ដែល​បាន ‘​ផ្តល់​ពេលវេលា​ដ៏​រីករាយ​’ ដោយ​នេះ​ជា​វិធី​ថ្មី​មួយទៀត​ក្នុងការ​វាស់វែង​ភាពជោគជ័យ​នៅ​កម្រិត​ពិភពលោក​របស់ខ្លួន ដោយ​មិន​ផ្តោត​ត្រឹមតែ​លើ​បរិ​មាណនៃ​ស្រា​បៀរ​ដែល​លក់​ចេញ​នោះទេ​។ ស​ន្ទ​ស្សន៍​នេះ​បង្ហាញ ពី​ការប្ដេជ្ញាចិត្ត​របស់​ម៉ាក​យីហោ​នេះ ក្នុងការ​ផ្ដល់ជូន​ទ្វេ​នូវ​ពេលវេលា​ល្អ​ដល់​អតិថិជន មិន​ថា​តាម​វិធី​ណា​ក្តី ឱ្យបាន​រយៈពេល ១៥០​ឆ្នាំ​ទៅមុខទៀត និង​លើសពីនេះ​ក៏​ថា​បាន​។​

​លោក Loic de Laubriere បន្ដថា​៖ « ពេលវេលា​ដ៏​រីករាយ នឹង​នាំមក​នូវ​ភាព​រំជើបរំជួល​ដល់​ប្រទេស​កម្ពុជា​ឆាប់ៗ ក្នុង​ខែ​នេះ ជាមួយនឹង​រូបរាង​ថ្មី​របស់​ស្រា​បៀរ​នេះ​។ ទោះបី​របៀប​ដែល​យើង​សប្បាយរីករាយ​នឹង​ពេលវេលា​ល្អៗ​ចេះតែ​វិ​វត្ត យ៉ាងណាក៏ដោយ គ្រប់គ្នា​នៅតែ​ត្រូវការ​ពេលវេលា​ដ៏​រីករាយ​ដដែល និង​ជាប់​ជានិច្ច​ដូច​ស្រា​បៀរ​របស់​យើង​អ៊ីចឹង​ដែរ​។​»

​តាមដាន​កម្មវិធី​រប​ស់​ក្រុមហ៊ុនស្រា​បៀរ Heineken® ទូទាំងប្រទេស ក្នុង​ខែសីហា​នេះ លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​ដំណើរ កម្សាន្ត «​បទពិសោធន៍​ជាមួយ​ស្រា​បៀរ Heineken®» (Heineken® Experience) ទៅកាន់​ទីក្រុង Amsterdam! កម្មវិធី ពិសេសៗ ក៏​នឹង​ផ្តល់ជូន​ពេញ​មួយខែ​នៅ​ផ្សារ​ទំនើប​អុ​ី​អន​, ផ្សារ​ម៉ាក្រូ​, ផ្សារ​ទំនើប​ជីបម៉ុង​, ផ្សារ​ទំនើប​ឡាក់​គី និង​ហាង S-Liquor៖

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ទទួលបាន​បទពិសោធ​ន៍ ១៥០​ឆ្នាំ​នៃ​ពេលវេលា​ល្អជា​មួយ Heineken® នៅ​កម្ពុជា សូម​តាមដាន​បណ្ដាញ​សង្គម​របស់​យើងខ្ញុំ​តាមរយៈ​៖

●​ ​Facebook: https://www.facebook.com/heineken

●​ ​Instagram: https://www.instagram.com/heineken_kh/

​អំពី​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​

​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៤​។ ជំរុញ​ដោយ​គោល បំណង​បង្កើត​ភាពសប្បាយ​រីករាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទពិសោធ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ពិសា និង​អតិថិជន​ដែល​ត្រូវការ​ស្រា​បៀរ​ម៉ាក យីហោ​អន្តរជាតិ​គុណភាព​ខ្ពស់​ដូចជា​ស្រា​បៀរ Heineken© ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​។ ជាមួយនឹង​ការ​គ្របដណ្តប់​នៅ​ទូទាំងប្រទេស និង​ដោយមាន​រោងចក្រ​បច្ចេកវិទ្យា​ទំនើប​ស្ថិតនៅ​រាជធានី​ភ្នំពេញ​ក្រុមហ៊ុន មាន​បុគ្គលិក ៧០០ នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ១២០,០០០ នាក់​នៅ​ទូទាំង​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​។ ប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានបំណង “​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” ជាមួយនឹង​ការ​ផ្តោតលើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ​ដែល​ស្ថិតនៅលើ​មាគ៌ា​ឆ្ពោះទៅកាន់​ពិភពលោក ដែលមាន​កាបូន​សូន្យ​កាន់តែ​ស្មើភាព​និង​កាន់​តែមាន​សុខភាព​ល្អ​។ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម