ព័ត៌មានជាតិ
ស្រាបៀ Heineken® អបអរខួប ១៥០ ឆ្នាំ នៃពេលវេលាដ៏រីករាយ ពី Amsterdam រហូតដល់ កម្ពុជា
ស្រាបៀ Heineken® ជាម៉ាកយីហោស្រាបៀលំដាប់ពិភពលោកដ៏ល្បីមួយ កំពុងអបអរដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺខួប ១៥០ ឆ្នាំ នៃការផ្ដល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន នៅទូទាំងពិភពលោក។

ស្ថាបនិករបស់យើងគឺលោក Freddy Heineken ធ្លាប់បានលើកឡើងថា៖ យើងមិនត្រឹមតែលក់ស្រាបៀទេ យើងលក់ gezelligheid ជាឃ្លាមួយ នៃភាសាហូឡង់ដែលប្រែមកថា «អារម្មណ៍ នៃពេលវេលាដ៏រីករាយ»។ ទស្សនវិជ្ជានេះបានបង្កប់យ៉ាងជ្រៅក្នុងក្រអៅបេះដូង នៃម៉ាកយីហោស្រាបៀ Heineken® ពោលគឺ ពេលវេលាដ៏រីករាយ និងបង្កើតទំនាក់ទំនងពិតប្រាកដ ពេលពិសាស្រាបៀជុំគ្នា ទើបជាអ្វីដែលសំខាន់បំផុត។

ជាការពិត និយមន័យ នៃពេលវេលាដ៏រីករាយ បានផ្លាស់ប្ដូរក្នុងដំណើរ ១៥០ ឆ្នាំ របស់ស្រាបៀ Heineken® ហើយនឹងបន្តដំណើរដូចនេះទៀត។ ប៉ុន្តែសារៈសំខាន់ នៃពេលវេលាបែបនេះ នៅក្នុងជីវិតរបស់មនុស្សនៅតែរឹងមាំដដែល។ ដោយមានការទទួលស្គាល់ដូចនេះហើយ និងជាផ្នែកមួយ នៃការអបអរការគម្រប់ខួប Heineken® បានធ្វើការជាមួយស្ថាប័នសិក្សា និងអ្នកវិទ្យាសាស្ត្រផ្នែកអាកប្បកិរិយា ដើម្បីបង្កើត ‘សន្ទស្សន៍ពេលវេលាដ៏រីករាយ’ ដែលជាគំរូ នៃការវាស់វែងថ្មីរបស់ម៉ាកយីហោ ដែលផ្តល់ពិន្ទុដល់ការរួមចំណែករបស់ម៉ាកយីហោនោះ ក្នុងការបង្កើតលក្ខខណ្ឌឥតខ្ចោះសម្រាប់ពេលវេលាដ៏រីករាយ ចាប់ពីការបើកចំហចិត្ត និងការរួបរួមគ្នា ទៅដល់ការភ្ជាប់ទំនាក់ទំនងមនុស្ស និងមនុស្ស។

ជាមួយនឹងការបង្កើតសន្ទស្សន៍ពេលវេលាដ៏រីករាយនេះ វាជាចំណុចសំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់ម៉ាកយីហោនេះ៖ ស្រាបៀ Heineken® នឹងក្លាយជាម៉ាកយីហោស្រាបៀដំបូងគេដែល «ផ្តល់ពេលវេលាដ៏រីករាយជាផ្លូវការ ដែលជាការវាស់វែងភាពជោគជ័យនៅកម្រិតសកល – តាមរយៈការផ្តោតមិនត្រឹមតែលើបរិមាណ នៃស្រាបៀដែលលក់នោះទេ ប៉ុន្តែក៏គិតដល់ពេលវេលាដ៏រីករាយ ដែលផ្តល់ជូនអតិថិជនរបស់ខ្លួន នៅជាង ១៩០ ប្រទេសជុំវិញពិភពលោកផងដែរ។
លោក Loic de Laubriere នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «Heineken® មិនមែនគ្រាន់តែជាភេសជ្ជៈមួយមុខប៉ុណ្ណោះទេ ស្រាបៀនេះតំណាងឲ្យបែបបទជីវិត ដែលពោរពេញទៅដោយភាពសម្បូរបែប នៃការភ្ជាប់ទំនាក់ទំនងដ៏រីករាយ។ ទោះបីជាបែបបទជីវិតនៃ ពេលវេលារីករាយរបស់យើង ចេះតែប្រែប្រួល តម្រូវការសម្រាប់ពេលវេលាដ៏រីករាយនៅតែដដែល និងមិនប្រែប្រួលដូចនឹងស្រាបៀររបស់យើងដូច្នោះដែរ។ ពិតជាកិត្តិយសដ៏ធំធេងរបស់យើងខ្ញុំក្នុងការបន្តផ្តល់នូវស្មារតីនៃពេលវេលាដ៏រីករាយ ដល់អតិថិជនរបស់យើង អស់រយៈពេលដ៏ថ្លៃថ្លា ១៥០ ឆ្នាំពេញ របស់យើង។ យើងនឹងបន្តស្មារតីនេះ មិនថាតាមវិធីណាក្តី ឲ្យបានរយៈពេល ១៥០ ឆ្នាំបន្ទាប់ទៀត និងលើសពីនេះក៏ថាបាន»។
អបអរសាទរពេលវេលាដ៏រីករាយនៅកម្ពុជា នៅខែមិថុនា និងកក្កដានេះ!
នៅកម្ពុជា «ស្រាបៀ Heineken បានសន្យាក្នុងការផ្តល់ជូននូវពេលវេលាដ៏រីករាយ ដែលថ្មីៗនេះត្រូវបានលេចចេញជារូបរាងក្នុងខែនេះ នៅក្នុងព្រឹត្តិការណ៍ EDM Raveground ២០២៣ ដែលជា ព្រឹត្តិការណ៍តន្ត្រីរាំតាមភ្លេងអេឡិចត្រូនិកដ៏ធំបំផុតនៅកម្ពុជា។ អ្នកគាំទ្ររាប់ម៉ឺននាក់បានរីករាយជាមួយពេលរាត្រី ដ៏រស់រវើក ដោយ Heineken® បានផ្តល់នូវចំណីអារម្មណ៍ផ្តាច់មុខនៅក្នុងបទពិសោធន៍ខួប ១៥០ ឆ្នាំ របស់ខ្លួន ដើម្បីឲ្យអ្នកគាំទ្រទទួលយកបទពិសោធន៍ដ៏រីករាយជាមួយនឹងម៉ាកយីហោនេះ រួមជាមួយនឹងឌីជេ (DJs) អន្តរជាតិ និងតារាកិត្តិយសពិសេសក្នុងស្រុក។ ដើម្បីឲ្យសក្ដិសមនឹងកម្រិតសកលរបស់ខ្លួន ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីឈ្មោះហៅក្រៅ ជាច្រើនអនេកដែលត្រូវបានដាក់ឲ្យម៉ាកយីហោជាទីស្រលាញ់មួយនេះ ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ និងនៅទូទាំងពិភពលោកផង។
ដើម្បីបន្តផ្សព្វផ្សាយពីស្មារតី នៃពេលវេលាដ៏រីករាយ ម៉ាកយីហោ Heineken® នឹងបង្ហាញការអបអរពិធីគម្រប់ខួបជាច្រើនទៀត នៅទូទាំងប្រទេសកម្ពុជាចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ ២០២៣ នេះ ដើម្បីថ្លែងអំណរគុណចំពោះអតិថិជនដែលបានអមដំណើរជាមួយម៉ាកយីហោនេះក្នុងប្រវត្តិអស្ចារ្យរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបទទួលបានបទពិសោធន៍ ១៥០ ឆ្នាំ នៃពេលវេលាល្អជាមួយ Heineken® នៅកម្ពុជា សូមតាមដានបណ្ដាញសង្គមរបស់យើងខ្ញុំតាមរយៈ ៖
● Facebook: https://www.facebook.com/heineken
● Instagram: https://www.instagram.com/heineken_kh/
អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀ Heineken© ស្រាបៀ Tiger ស្រាបៀ ABC ស្រាបៀ Anchor និងស្រាបៀ Gold Crown។ ជាមួយនឹងការគ្របដណ្ដប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់ នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្ដេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្ដោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយ នៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀលំដាប់ថ្នាក់ពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


