បន្ទាប់ពីបញ្ចប់រដូវកាលដ៏អស្ចារ្យការប្រកួតបាល់ទាត់ UEFA Champions League កាលពីខែមុន ក្រុមហ៊ុនស្រាបៀរ Heineken® នៅតែបន្ដផ្ដល់ជូន នូវបទពិសោធន៍តាមដានការប្រកួតបាល់ទាត់លំដាប់ថ្នាក់ពិភពលោកមួយផ្សេងទៀត ដល់អ្នកគាំទ្ររបស់ខ្លួន គឺការប្រកួត UEFA EURO 2020។ ក្នុងនាមជាអ្នកឧបត្ថម្ភធំថ្នាក់អន្ដរជាតិផ្លូវការប្រចាំតំបន់អឺរ៉ុប UEFA EURO 2020 ក្រុមហ៊ុនស្រាបៀរ Heineken® សូមអញ្ជើញអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ដែលទន្ទឹងរង់ចាំយូរមកហើយចូលរួមទស្សនា ការប្រកួតបាល់ទាត់ដ៏ស្វិតស្វាញលំដាប់ថ្នាក់ពិភពលោកមួយនេះ។
លោក Loic de Laubriere ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា “យើងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបំពេញចិត្តអតិថិជនរបស់យើង ។ យើងដឹងថាប្រជាជនកម្ពុជា គាំទ្រយ៉ាងខ្លាំងទៅលើវិស័យបាល់ទាត់ ហើយក្រុមហ៊ុនស្រាបៀរ Heineken® ក៏ទទួលស្គាល់ដូចគ្នាដែរ។ ដូច្នេះ យើងពិតជារំភើបណាស់ដែលនាំមកជូនដល់អតិថិជនរបស់យើងនូវការប្រកួតបាល់ទាត់លំដាប់ថ្នាក់ ពិភពលោកចំនួន២ គឺ UEFA Champions League និង UEFA EURO 2020”។