ជីវិតកម្សាន្ដ
តួឯកប្រុស Spider-Man ក្លាយជាម្ចាស់ខ្សែភាពយន្តរកចំណូលបាន ១ពាន់លានដុល្លារ រហូតដល់ ៥រឿង
តារាសម្ដែងប្រុសអាមេរិកាំងលោក Tom Holland ដែលដើរតួជា Peter Parker ឬ Spider-Man ក្លាយជាសិល្បករវ័យក្មេងដែលជាម្ចាស់ខ្សែភាពយន្តរកចំណូលបានរហូតដល់ខ្ទង់ពាន់លានដុល្លារ ត្រឹមវ័យម្ភៃជាងប៉ុណ្ណោះ។
/cdn.vox-cdn.com/uploads/chorus_asset/file/19101461/spider_man_far_from_home_peter_parker_1562394390.jpg)
ក្រោយខ្សែភាពយន្ត Spider-Man: No Way Home របស់ចក្រវាលភាពយន្តម៉ាវែល (MCU) បំបែកកំណត់ត្រារកចំណូលបាន១ប៊ីលានដុល្លារ នាពេលថ្មីៗនេះ តួឯកប្រុសលោក Tom Holland ក្លាយជាតារាសម្ដែងដែលមានសមិទ្ធផលភាពយន្ត រកលុយបាន ១ពាន់លានដុល្លអាមេរិក ស្ថិតក្នុងវ័យ ២៥ឆ្នាំ រហូតទៅដល់ ៥រឿង។
ក្នុងចំណោមខ្សែភាពយន្តដែលរកបានប្រាក់រហូតដល់ខ្ទង់ពាន់លានដុល្លារ ទាំង ៥រឿងរួមមាន៖
១. ខ្សែភាពយន្ត Captain America: Civil War (២០១៦) រកចំណូលបាន ១១៥៣ លានដុល្លារ
២. ខ្សែភាពយន្ត Avengers: Infinity War (២០១៨) រកចំណូលបាន ២០៤៨ លានដុល្លារ
៣. ខ្សែភាពយន្ត Avengers: Endgame (២០១៩) រកចំណូលបាន ២៧៩៨ លានដុល្លារ
៤. ខ្សែភាពយន្ត Spider-Man: Far From Home (២០១៩) រកចំណូលបាន ១១៣២ លានដុល្លារ
៥. ខ្សែភាពយន្ត Spider-Man: No Way Home (២០២១) រកចំណូលបាន ១០០០ លានដុល្លារ

បន្ថែមពីលើនេះ លោក Robert Iger ដែលជា CEO របស់ Walt Disney ក៏បានចេញមកធ្វើការអបអរដល់ Tom Holland ផងដែរ ដែលបានក្លាយជាតួសម្ដែងលេចមុខក្នុងខ្សែភាពយន្តល្បីៗច្រើនបំផុត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ត្រឹម ៤០ថ្ងៃ «អាពាហ៍ពិពាហ៍៩៣» ប្រមូលពានបានមិនចេះតិច!
ចុចអាន៖ ស្រឡាញ់គ្នា ២ឆ្នាំ ស្នេហា Dua Lipa និង Anwar Hadid ឈានដល់ផ្លូវបំបែក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


