ជីវិតកម្សាន្ដ
ដេននី ក្វាន់ ប្រកាសឲ្យអតីតគូស្នេហ៍ចេញមុខដោះ ស្រាយរឿងលុយជាង១០ម៉ឺនដុល្លារ
ភ្នំពេញ ៖ តារាសម្តែងចូលចិត្តការតែងខ្លួនសិចស៊ីដេននី ក្វាន់ បានធ្វើការប្រកាសជាសាធារណៈដោយឲ្យអតីតគូស្នេហ៍គឺលោក ចាន់ មករា ត្រូវចេញមុខដោះស្រាយរឿងលុយជាង១០ម៉ឺនដុល្លារពាក់ព័ន្ធការទិញរថយន្ត។

យោងតាមការបង្ហោះរបស់តារាស្រី ដេននី ក្វាន់បានរៀបរាប់ថា ស្គាល់មុខតែមិនស្គាល់ចិត្តការគេចខ្លួនមិនមែនជាដំណោះស្រាយល្អទេ ឆាប់ចេញមុខមកដោះស្រាយមកទាន់រឿងមិនទាន់ផ្ទុះខ្លាំង។ សូមលោកចាន់ មករា (Chann Makara)ចេញមុខមកដោះស្រាយរឿងបោកលុយជាងដប់ម៉ឺនដុល្លារដែលជាលុយសុទ្ធគេចខ្លួនធ្វើអី? ឆាប់ចេញមុខមកដោះស្រាយមកកុំឲ្យមានរឿងល្បីអីទុកកិត្តិយសលោកឯងរកស៊ីទៅថ្ងៃក្រោយផង ខ្ញុំទុកពេលឲ្យច្រើនថ្ងៃហើយ។

ដេននី ក្វាន់ បន្តទៀតថា ខ្ញុំនឹងឡាយនិយាយពីជនបោកប្រាស់ម្នាក់នេះចង់ដឹងថា ល្បិចកលសាហាវយ៉ាងណានោះបងប្អូននឹងបានដឹងហើយស្ទើរតែមិនជឿថា សាហាវដល់ថ្នាក់ហ្នឹងស្គាល់មុខតែមិនស្គាល់ចិត្ត។ សាហាវពេកហើយបោកលុយពុកម៉ែខ្ញុំបោកលុយបងស្រីខ្ញុំ២នាក់ បោកលុយប្អូនប្រុសខ្ញុំ បោកលុយខ្ញុំ និយាយឲ្យចំបោកមួយពូជ។

តារាស្រីរូបនេះបន្ថែមថា ទិញឡានតម្លៃជាង១០ម៉ឺនដុល្លារជិះសុខៗគេមកដកហូតឡាននឹងថា ជារបស់គេដល់មើលឯកសារក្លែងក្លាយទាំងអស់ទាំងដែលទិញលុយសុទ្ធមិនខ្វះមួយរៀលសាហាវណាស់Chann Makara ឃ្លាំងCMR។ ទាក់ទងនឹងរឿងរ៉ាវនេះដែរ គេមិនទាន់ឃើញមានប្រតិកម្មណាមួយពីលោក ចាន់ មករា ដែលជាអតីតគូស្នេហ៍ ដេននី ក្វាន់ទេ ខណៈកម្ពុជាថ្មីនៅរសៀលថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១នេះមិនអាចស្វែងរកការបំភ្លឺពីលោក ចាន់ មករា បាននៅឡើយទេ៕
ដោយ ៖ ចាន់រ៉ា







-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


