ជីវិតកម្សាន្ដ
ស្ងាត់ៗតារាស្រី ដេននី ក្វាន់ ប្រកាសចង់មានកូនតែអត់យកប្តី
ភ្នំពេញ ៖ មហាជននិងអ្នកគាំទ្រមានការចាប់អារម្មណ៍គ្រប់គ្នា ខណៈដែលស្ងាត់ៗស្រាប់តែតារាសម្តែងសិចស៊ីចិត្តធម៌កញ្ញា ដេននី ក្វាន់ ប្រកាសគោល បំណងចង់មានកូនដោយមិនចាំបាច់យកប្តីទេ។

តារាស្រីកញ្ញា ដេននី ក្វាន់ បានធ្វើការបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ពេលនេះនាងពិតជាមានបំណងចង់បានកូនម្នាក់ដើម្បីយកមកប្រឡែងលេងនឹងគេតាមរយៈការចាក់បញ្ចូលមេជីវិត(ពពោះ)ដោយពុំចាំបាច់រៀបការប្តី។

ស្រីស្រស់ ដេននី ក្វាន់ បានរៀបរាប់ដោយខ្លីថា នៅខ្មែរមានមន្ទីរពេទ្យចាក់មេជីវិតឲ្យមានកូនអត់? ខ្ញុំចង់ចាក់មេជីវិតយកកូន។ ដំបូងថាត្រូវចាក់នៅថៃ តែយូរពេកមិនដឹងថ្ងៃណាគេបើកច្រកវិញទេ។

ការប្រកាសនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនសួរថា តើនាងអាចតាំងចិត្តបានឬនៅពេលមិនទាន់ឃើញមុខកូនព្រោះពេលកូនមកហើយគឺពិតជាស្រណោះកូនហើយ អារម្មណ៍ដែលគេហៅថាបាក់ទឹកចិត្តនៅពេលសម្រាលនិងកើតមានឡើង!។ សំណួរនេះត្រូវបានដេននី ក្វាន់បានបញ្ជាក់ខ្លីថាអត់អីទេ នាងអាចធ្វើបាន៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


