Connect with us

ជីវិតកម្សាន្ដ

រាជនី​ប៉ុប​អាមេរិក​​៨​រូប​​លេច​​ធ្លោ​​ខ្លាំង​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ Super Bowl

បានផុស

នៅ

ការប្រកួតកីឡារបស់សហរដ្ឋអាមេរិក Super Bowl បានចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រជាថ្មីនៅយប់ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈជាព្រឹត្តិការណ៍កីឡាធំបំផុតប្រចាំឆ្នាំដែលទទួលបានការចាប់អារម្មណ៍ខ្លាំងអំពីការសម្តែងបើកឆាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការសម្តែងដ៏អស្ចារ្យបើកឆាកព្រឹត្តិការណ៍ឆ្នាំនេះក៏មិនខុសពីឆ្នាំរាល់ដែរគឺប្រជុំដោយកំពូលតារាចម្រៀងល្បីៗរបស់សហរដ្ឋអាមេរិកមានដូចជា Snoop Dogg, Eminem, Dr Dre, Kendrick Lemar, Mary J Blige, Sean Forbes និង Warren Snipe ជាដើម។

តារាស្រីដែលសម្តែងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីអតីតកាលក្នុងនោះមានកំពូលតារាចម្រៀងជាច្រើនដែលបង្ហាញដូចខាងក្រោម៖

• តារាចម្រៀង Britney Spears

រាជនីប៉ុប Britney Spears បានសម្តែងលើឆាករ៉ុកដ៏អស្ចារ្យនេះកាលពីឆ្នាំ២០០១នៅពេលដែលនាងសម្តែងលើឆាកជាមួយឡូហ្គោ Aerosmith។ តារាស្រីនេះបានពាក់អាវខ្លីពាក់កណ្តាលពោះ និងមានឡូហ្គោ Aerosmith ព្រមជាមួយនឹងខោពណ៌សបង្ហាញរាងទាក់ភ្នែកខ្លាំងមែនទែន។

• តារាចម្រៀង Madonna និង Nicki Minaj

គ្មានអ្វីភ្ញាក់ផ្អើលទេនៅពេលកំពូលតារាចាស់វស្សា Madonna សម្តែងលើឆាកព្រឹត្តិការណ៍កីឡា Super Bowl កាលពីឆ្នាំ២០១២ ទទួលបានការចាប់អារម្មណ៍ខ្លាំងទស្សនិកជន។ កេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោករាប់ឆ្នាំមកហើយ Madonna បានស្លៀកឈុតពណ៌ខ្មៅដែលរំលេចដោយរចនាជាកម្រង និងខ្សែក្រវាត់ប្រៀបដូចជាគ្រឿងលំអព្រះនាងម្ចាស់ ឬអ្នកចម្បាំងជាមួយនឹងគ្រឿងពេជ្រចាំងផ្លែកៗពិតជាស្រស់ស្អាតគ្មានគូប្រៀប។

ជាមួយគ្នានេះ ដៃគូរបស់ Madonna គឺតារាស្រី Nicki Minaj ស្លៀកឈុតរ៉ូបខ្លីមានអក្សរ N នៅលើទ្រូង និងទម្លាក់រំផាយខ្លីត្រឹមភ្លៅមើលទៅកាច ស៊ិកស៊ី ម៉ូដសក់ពណ៌ស បូកពីលើដោយគ្រឿងអលង្កាបែបព្រះនាងម្ចាស់ពិតជាពិសេសប្លែក។

• តារាចម្រៀង Beyonce

កំពូលតារាចម្រៀង Beyonce បានសម្តែងក្នុងព្រឹត្តិការណ៍ Super Bowl ពីរដង។ ការសម្តែងលើកដំបូងនៅឆ្នាំ២០១៣ តារាស្រីរូបនេះលេងឈុតចំហទ្រូងពណ៌ខ្មៅអូសបន្លាយជាប់ក្រោមប្រៀបដូចជាឈុតក្នុងជាប់ដងខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ឈុតនេះមានរចនាក្បាច់ជុំវិញចង្កេះឃើញសាច់មើលទៅពិតស្រស់ស្អាត និងស៊ិចស៊ីខ្លាំង។

• តារាចម្រៀង Katy Perry

វត្តមានរបស់ Katy Perry នៅព្រឹត្តិការណ៍ Super Bowl កាលពីឆ្នាំ២០១៥គឺជាការចងចាំនូវហេតុផលមួយចំនួនរាប់ចាប់តាំងពីសំលៀកបំពាក់ និងក្បាច់រាំដែលទាក់ភ្នែកមហាជន។ ល្បីខាងប្រើឈុតលេងពណ៌លេចធ្លោ Katy ស្លៀកបំពត់ខ្លីរំលេចដោយឈ្នួតពណ៌ក្រហម ស លឿង និងខៀវជាដើម។ ស្របពេលជាមួយគ្នានេះ អាវកាក់លេចធ្លោបង្ហាញកូនភ្នំទាំងគូដែលរំលេចពណ៌ដូចសំពត់ដែរ។

• តារាចម្រៀង Lady Gaga

រាជនីលេងខ្លួន Lady Gaga បង្ហាញខ្លួនឆាកឆ្នាំ២០១៧ជាមួយនឹងសំឡេងហ៊ោ ទះដៃ និងអបអរសាទរពេញកីឡដ្ឋាន នៅពេលនាងបង្ហាញខ្លួន។ នរណាៗក៏ចាប់អារម្មណ៍ នៅពេលតារាស្រីរូបនេះឈ្លៀកខ្លីស្ទើរតែដូចលីអូរំលេចដោយអង្កាំហាប់ណែនជាប់សាច់ ខណៈក្រោមភ្លៅស្បៃក្រឡាបួនជ្រុង។ ជាមួយនឹងការបង្ហាញក្បាលពោះមើលឃើញសាច់ទ្រលុកទ្រលន់ នាងពាក់អាវកាក់ពណ៌សមានដៃចេញជាស្រទាប់ផ្ការំលេចដោយគ្រាប់ពេជ្រចាំងផ្លែកៗ។

តារាចម្រៀង Shakira និង Jennifer Lopez

រាជនីប៉ុប Shakira និងកំពូលតារាចាស់វស្សា Jennifer Lopez មានវត្តមានរួមគ្នាក្នុងព្រឹត្តិការណ៍ Super Bowl នៅពេលអ្នកទាំងពីរសម្តែងកាលពីឆ្នាំ២០២០។ ត្រូវនឹងកាយវិការម្ញិកម្ញក់ ទឹកមុខញញឹមប្រិមប្រិយ តារាស្រីពូកែក្រឡេងចង្កេះ Shakira ស្លៀកសំពត់ខ្លីផាយ និងអាវកាក់ឃើញក្បាលពោះបង្ហាញសាច់សខ្ចីមើលទៅទាក់ភ្នែកខ្លាំងស្ទើរគ្មានអ្នកធ្វៀដូចឡើយសម្រាប់ការបកស្រាយបទ Waka, Waka ដ៏ល្បីរបស់នាង។

ងាកទៅតារាស្រីជើងចាស់ Lopez វិញក៏មិនចោលពីរបៀបនៃការតុបតែងខ្លួនកាចលាយឡំភាពស៊ិចស៊ី ជាមួយនឹងក្រណាត់អូសវែងអន្លាយពីក្រោយ និងសក់សំពោងគួបផ្សំនឹងកាន់បង្គោលបង្វិលខ្លួនគឺពិតជានិម្មិតរូបផ្ទាល់ខ្លួននាងតាំងពីយូរណាស់មកហើយ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailystar

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម