ព័ត៌មានជាតិ
តារាសម្តែងជើងចាស់ម្នាក់ ទទួលជំនួយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន
ដោយមើលឃើញពីភាពលំបាក និងក្តីអាណិតអាសូរចំពោះតារាសម្ដែងជើងចាស់អ្នកគ្រូ ញឹម សុខា ដែលកំពុងជួបការខ្វះខាតហើយមានជំងឺប្រចាំកាយផងនោះ ពេលនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភនូវថវិកាចំនួន៦លានរៀល និងគ្រឿងឧបភោគ-បរិភោគរួមទាំងសម្ភារៈ ជាច្រើនទៀត។

ការឧបត្ថម្ភនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យតំណាងដែលដឹកនាំដោយលោកស្រី ម៉ែន នារីសភ័ក្រ និងក្រុមការងារ ប្រគល់ជូន ដល់ អ្នកគ្រូ ញឹម សុខា និងកូនស្រីរបស់គាត់ផងដែរ។

អំឡុងពេល នៃការចុះសួសុខទុក្ខ និងផ្តល់អំណោយនេះដែរ លោកស្រី ម៉ែន នារីសុភ័ក្រ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សួរសុខទុក្ខ និងផ្តាំផ្ញើដល់អ្នកគ្រូ ញឹម សុខា ដែលជាតារាសម្តែងជើងចាស់ផងដែរ ។លោកស្រី ម៉ែន នារីសុភ័ក្រ បានមានប្រសាសន៍ទៀតថា សម្តេចប្រធាន តែងតែងតែគិតគូរាល់សុខទុក្ខប្រជាពលរដ្ឋ ទីណាមានទុក្ខលំបាកកាកបាទក្រហមតែងតែចុះជួយជានិច្ច។


សូមជម្រាបជូនថា តារាសម្តែងជើងចាស់ អ្នកគ្រូ ញឹម សុខា កាលថ្មីៗនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាច្រើនបាននាំគ្នាបង្ហាញក្តីអាណិតអាសូរក្រោយពេលដែលតារាសម្តែងវ័យជ្រេររូបនេះបានជួបការលំបាកហើយខ្វះខាតក្នុងគ្រួសារ និងត្រូវការលុយដើម្បីព្យាបាលជំងឺផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់