ជីវិតកម្សាន្ដ
មកដឹងអត្ថន័យឈុត “រាជិនីក្រមាយ័ន្តខ្មែរ” មាន សូនីតា បង្ហាញលើកម្រាលព្រំក្រហម នៅបារាំង
ដូចប្រិយមិត្តជ្រាបហើយថាតារាសម្តែងកញ្ញា មាន សូនីតា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង ខណ:លេចវត្តមានដើរលើកម្រាលព្រំក្រហម នៅក្នុងកម្មវិធី the 77 canes film festival 2024 ដែលជាកម្មពិធីលំបាក់ពិភពលោក នៅទីក្រុងកាន ប្រទេសបារាំង។

គេកត់សម្គាល់សម្រាប់វត្តមានរបស់តារាខ្មែរកញ្ញា មាន សូនីតា នៅលើកម្រាលព្រំក្រហមទីក្រុងកាននេះ គឺនាងបានរំលេចខ្លួនយ៉ាងស្រស់ស្អាតលេចធ្លោជាមួយឈុតក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្តរំលេចឌិនដាម តាមរចនាបថបុរាណទំនើបនិងមួកក្រមាកែខៃច្នៃតាមដាននៃមួកស្លឹកត្នោតកសិករខ្មែរ។


ស្របពេលនេះដែរស្រីស្អាត មាន សូនីតា បានបញ្ជាក់ពីអត្ថន័យឈុត “រាជិនីក្រមាយ័ន្តខ្មែរ” ប្រវែង៥ម៉ែត្រដូច្នេះថា “រាជិនីក្រមាយ័ន្តខ្មែរ”គឺ រាជិនី ចង់សំដៅទៅលើស្ត្រីដែលមានឋាន: និងសំឡេងមានឥទ្ធិពល។ រ៉ូបមួយនេះមានបូកបញ្ចូលជាមួយអត្តសញ្ញាណខ្មែរជាច្រើនជាមួយនឹងការច្នៃប្រឌិតបែបសម័យទំនើប(ការឌិនត្បូងជាច្រើន)លាយជាមួយនឹងបុរាណ។

ដោយក្នុងនោះគឺមានដូចជា ក្រមា ដែលដូនតាបានបន្សល់ទុកឲ្យដែលប្រជាជនខ្មែរយើងតែងយកមកប្រើប្រាស់ជាប្រចាំ។យ័ន្តខ្មែរ, ក. ឱមឡោមចន្ទ (ឱម ជាសញ្ញាក្នុងភាសាបាលីសំស្ក្រឹតដែលឡោមព័ទ្ធជុំវិញសំលៀកបំពាក់និងលំអទៅដោយក្បាច់ រាហ៊ូចាប់ចន្ទដែលមានទម្រង់ជាច័ក្កច័ន)។ ខ. កថាឡោមចន្ទ (កថាជាភាសាដែលសំដៅទៅលើភាសាបាលីសំស្ក្រឹ តនៅលើយ័ន្ត រីឯឡោមចន្ទចង់សំដៅទៅលើក្បាច់រាហ៊ូចាប់ចន្ទដែលជាយ័ន្ត)។

សញ្ញា”ឱម”គឺជាការវិវត្តន៍រីកចម្រើនជារាងរហូតគ្មាន ទីបញ្ចប់។ សញ្ញា គេប្រើតាំងពីសម័យមុនអង្គរ ។ “ឱ ម”ជាពាក្យបន្លើសុំពរជ័យសិរីសួរស្តីឬប្រកាសជ័យជម្នះ។ នេះជាការរចនាលាយបញ្ចូលគ្នារវាងនិមិត្តសញ្ញា អូម និងសន្លឹកក្បាច់ភ្ញីទេស បង្កើតបានជាការរចនាថ្មីមួយ។ ការប្រើប្រាស់យ័ន្តនេះជាការរចនាថ្មី ស្របតាមភាសាភាលីសំស្ក្រឹតបញ្ចូលជាមួយក្បាច់រាហ៊ូចាប់ចន្ទ។

ចំណែកឯផ្នត់សម្លុយសារបាប់ឬចរបាប់របស់ស្រ្តីខ្មែរ ការច្នៃថ្មីតែមិនចោលំនាំដើមនិងមានការដាំត្បូង និងសន្លឹកក្បាច់ភ្ញីទេសលំអនៅលើផ្នត់សម្លុយផងដែរ។នាងបញ្ជាក់ទៀតថាមួកស្លឹកត្នោតត្រូវបានគេចាត់ទុកថា ជាផលិតផលអត្តសញ្ញាណជាតិដ៏សំខាន់មួយដែលប្រជាជនខ្មែរយើងប្រើប្រាស់ជាប្រចាំតាំងពីយូណាស់មកហើយ។ បើមួកដែលយើងច្នៃថ្មីគឺធ្វើពីក្រមាដែលមានការឌិនត្បូងពេញទាំងអស់បញ្ចេញពន្លឺភ្លឺចែងចាំង។ រីឯផ្ការំដួល(ផ្ការំដួលជាផ្កាតំណាងជាតិរបស់ខ្មែរ)។

សូមបញ្ជាក់ថាកម្មវិធីកម្រាលព្រំក្រហមthe 77 can es film festival 2024 គឺ ជាកម្មពិធីលំបាក់ពិភពលោកដែលធ្វើឡើងនៅទីក្រុងកានប្រទេសបារាំង ដោយមានការចូលរួមពីសំណាក់បុគ្គលល្បីៗ នៅជុំវិញពិភពលោកខណ:ដែលកម្ពុជាក៏មានសិល្បករនិងបុគ្គលល្បីៗមួយចំនួនចូលរួមផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ