ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ បំផុសចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរប្រសើរជាងតាមដានរឿងអត់ប្រយោជន៍
អ្នកស្នេហាវិស័យភាពយន្ត និងគុនក្បុក្កតោខ្មែរពិតជាស្គាល់ច្បាស់ តារាសម្តែងស្រីរូបស្រស់ កញ្ញា ពេជ្រ ចរណៃ ដែលតែងតែបង្ហាញវត្តមានក្នុងតួអង្គវាយទាត់ធាត់ តាមរយ:ខ្សែភាពយន្តខ្មែរ ពិសេសការចូលរួមលើកស្ទួយវិស័យល្បុក្កតោ។

ប្រាកដណាស់ នាថ្មីៗនេះ តារាសម្តែង កញ្ញា ពេជ្រ ចរណៃ តែងបានចេញមុខបំផុសដល់យុវជនឱ្យចូលរួមលើកស្ទួយ និងបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោក តាមរយ:សកម្មភាពនានាដូចជា ការបង្ហាញក្បាច់គុនល្បុក្កតោ ល្ខោនខោល និងបង្ហោះរូបភាពស្លៀកពាក់សំលៀកបំពាក់បុរាណខ្មែរជាដើម។ ជាថ្មីម្តងទៀត កញ្ញា ពេជ្រ ចរណៃ បានចេញមកអំពាវនាវដក់យុវជនខ្មែរគួរនាំគ្នាចូលរួមលើកស្ទួយ ផ្សព្វផ្សាយវប្បធម៌ខ្មែរ ប្រសើរជាងតាមដានរឿងអត់ប្រយោជន៍។ ម្យ៉ាងទៀតនាងក៏ទទូចដោយចង់ឃើញកូនខ្មែរគ្រប់រូប ពួតដៃគ្នាដើម្បីចូលរួមក្នុងកាហាត់រៀនអភិរក្សដល់វិស័យក្បាច់គុនល្បុក្កតោខ្មែរឱ្យបានច្រើនដូចគេដែលហាត់តៃក្វាន់ដូ។

ពេជ្រ ចរណៃ លើកឡើងថា៖ “សម័យឥឡូវជឿនលឿងណាស់ មានតែទូរសព្ទក្នុងដៃអាចទទួលបានព័ត៌មានជាច្រើន តែបើយើងយកពេលទៅតាមដានរឿងអត់ប្រយោជន៍ នោះយើងនឹងខាតពេលទទួលចំណេះដឹង និងធ្វើរឿងល្អៗដែលមានប្រយោជន៍មិនខាន។ ខ្ញុំមានតែម្រាមដៃ១០ សំពះអរគុណបងប្អូនដែលស្រលាញ់គាំទ្រ និងចូលរួមលើកស្ទួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរ”។

គួរបញ្ជាក់ថា តារាសម្តែង និងជាគ្រូបង្ហាត់គុនល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្នក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្តខ្មែរ នាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោ និងបំផុសដល់យុវជនឱ្យចូលរួមលើកស្ទួយបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោក។ សកម្មភាពនេះ ពេជ្រ ចរណៃ កន្លងមកតែងទទួលបានការសរសើរលើកទឹកចិត្ត និងគាំទ្រច្រើនពីមជ្ឈដ្ឋានមហាជនដែលស្នេហាលើវិស័យភាពយន្ត និងក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


